KPT+
អាចប្រើវិធីនេះការពារកាតធនាគារពេលទូទាត់លែងខ្លាចគេលួចលុយបាន?
ការបន្លំលួចប្រើកាតឥណទាន Credit Card មិនមែនចេះតែធ្វើបានទេកុំភ័យពេក!
ធ្លាប់ពិបាកចិត្ត ភ័យខ្លាចហើយស្ទាក់ស្ទើរក្នុងការទាញកាតចេញមកប្រើ? ពិសេសនៅតាមបណ្ដាភោជនីយដ្ឋាន ឬទីកន្លែងជាច្រើនទៀត ដែលគេបញ្ចុះតម្លៃសម្រាប់អ្នកប្រើកាត យើងចង់បានការបញ្ចុះតម្លៃតែក៏ភ័យខ្លាចបុគ្គលិកហាងលួចប្រើ?

យោងតាម Nertwallet គឺគេពន្យល់ថា កាតឥណទាន Credit Card មានយុទ្ធសាស្ត្រច្រើនអាចការពារប្រឆាំងនឹងការក្លែងបន្លំច្រើនជាង កាតឥណពន្ធ Debit card ឬគេនិយមហៅវាថា VISA។
អូខេ! គឺយ៉ាងនេះណ៎ា ប្រសិនបើមនុស្សអាក្រក់ណា ដែលចៃដន្យទទួលបានព័ត៌មានពីCredit Card យើង ពួកគេព្យាយាមលួចវាប្រើ ភ្លាមៗ។ តែពេលយើងរាយការណ៍ពីការក្លែងបន្លំនេះទៅធនាគារ វាជាប្រាក់របស់ក្រុមហ៊ុនកាតឥណទាននោះបាត់ មិនមែនយើងទេ។ គេជាអ្នករ៉ាប់រង នេះជាច្បាប់ទូទៅ តែប្រសិនបើយើងមិនរាយការណ៍ យើងជាអ្នករ៉ាប់រង។

ជាទូទៅ ករណីនេះ យើងមានប្រៀបច្រើន ក្នុងការជំទាស់នឹងការចោទប្រកាន់ ឬការទទួលខុសត្រូវនានាក្នុងករណីយើងប្ដឹងផ្ដល់ទៅធនាគារទាន់ពេល។ ករណីមួយទៀត ដែលគេលួចប្រើ មុនពេលយកមកឲ្យយើងវិញ គឺខាងអ្នកទទួលលុយត្រូវពិនិត្យហត្ថលេខា ដែលអ្នកប្រើផ្ដល់ជូននោះ។ ហត្ថលេខាមិនមែនងាយស្រួលក្លែងបន្លំនោះទេ ពិសេសពេលស៊ីញេលើម៉ាស៊ីនដែលមាន កាមេរ៉ាថត ប្រសិនម្ចាស់ភោជនីយដ្ឋានព្រមទទួលស៊ីញេណាមួយ ដែលមិនមែនជារបស់ពិត គេខ្លួនឯងទេ ដែលលំបាកក្នុងការទូទាត់លុយពីធនាគារ។ ម៉្លោះហើយគេត្រូវការពិនិត្យស៊ីញេច្បាស់លាស់បំផុត។
បើគេបិទគណនេយ្យយើង មិនទាន់ជាការទទួលខុសត្រូវខាងគេ តែប្រសិនបើយើងមិនប្តឹង ជាការទទួលខុសត្រូវខាងយើង។
KPT plus នឹងផ្សាយជូនពីវិធីការពារ VISA Card ឬ Debit Cardឆាប់ៗនេះ៕
ប្រែសម្រួល៖ឡាហ្សូលី
ចុចអាន៖តើមានអ្វីកើតឡើង បើសិនយើងច្រឡំទទួលទានអាហារដុះផ្សិត?
ចុចអាន៖តារាកំពូលៗ ១០ រូបដែលជោគជ័យខ្លាំងលើអាជីព តែមានប្រវត្តិបោះបង់ចោលសាលា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


