ព័ត៌មានជាតិ
តើការប្រើប្រាស់ក្រដាសប្រាក់ថយចុះ មានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ?
ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច កំពុងពេញនិយមខ្លាំងនៅកម្ពុជា ខណៈការចាយវាយតាមក្រដាសប្រាក់មានការថមថយ ជាពិសេសនៅតំបន់ទីក្រុង ទីប្រជុំជន និងផ្សារជាដើម។ ប៉ុន្តែ ទោះយ៉ាងណា នៅមានការចាយវាយក្រដាសប្រាក់ច្រើននៅឡើយនៅតាមទីជនបទ។

តើការប្រើប្រាស់ក្រដាសប្រាក់កាន់តែថយចុះ ជំនួសដោយការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចនេះ មានផលវិជ្ជមាន និងអវិជ្ជមានដូចម្តេចដែរ?
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់កម្ពុជាថ្មីថា និន្នាការនៃការប្រើប្រាស់ ទូទាត់ ឬផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច មានការវិត្តន៍ទូទាំងពិភពលោក មិនមែនតែនៅកម្ពុជានោះទេ។ ដោយឡែកនៅកម្ពុជា ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច មានការស្ទុះឡើងខ្លាំងគឺនៅអំឡុងពេលវិបត្តិកូវីដ-១៩។ លោកមើលឃើញថា ទៅថ្ងៃខាងមុខ សន្ទុះនៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចកាន់តែមានកំណើនខ្លាំង ខណៈការចាយវាយក្រដាសប្រាក់កាន់តែថយចុះ។
បើតាមលោក តុងងី ការកើនឡើងនៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច គឺជានិន្នាការល្អសម្រាប់កម្ពុជា ដើម្បីជួយឱ្យការប្រើប្រាស់ហិរញ្ញវត្ថុក្នុងវិស័យសេដ្ឋកិច្ចទៅក្នុងប្រព័ន្ធផ្លូវការដែលមានភាពងាយស្រួល និងអត្ថប្រយោជន៍សម្រាប់អតិថិជន ប្រកបដោយសុវត្ថិភាព។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច គឺផ្តល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាល ទី១ ក្នុងការប្រមូលពន្ធ និងទី២ កាត់បន្ថយការបោះពុម្ពក្រដាសប្រាក់។ លោកបណ្ឌិតបានបន្ថែមថា ការទូទាត់តាមបច្ចេកវិទ្យានេះ នឹងធ្វើឱ្យមានប្រតិបត្តិការលំហូរហិរញ្ញវត្ថុកាន់តែច្រើនជាងមុន ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ ការចាយវាយតាមប្រព័ន្ធអេឡិចត្រូនិច មិនមានផលប៉ះពាល់អ្វីច្រើនោះទេ គ្រាន់តែថា មនុស្សលែងសូវស្រឡាញ់ និងកាន់ក្រដាសប្រាក់។ ចំណែកការចាយវាយក្រដាសប្រាក់ គឺត្រូវចំណាយលុយដើម្បីបោះពុម្ព ហើយក្រដាសប្រាក់ប្រើតែងតែសឹកខូចត្រូវបោះថ្មីជានិច្ច។
ទោះយ៉ាងណា លោក កាំង តុងងី ក៏កត់សម្គាល់ឃើញថា ការទូទាត់ប្រាក់តាមបច្ចេកវិទ្យា ឬឌីជីថលនេះ ក៏មានបញ្ហាប្រឈមនឹងហានិភ័យខ្លះដែរ ដែលតម្រូវឱ្យអ្នកប្រើប្រាស់ត្រូវស្វែងយល់ឱ្យបានច្បាស់ និងត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវទុកដាក់លេខគណនី និងលេខសម្ងាត់ឱ្យមានសុវត្ថិភាពបំផុត ជាពិសេសកុំមានការចែករំលែកទិន្នន័យផ្ទាល់ខ្លួនទៅឱ្យអ្នកដទៃ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ