ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ៖ ប្រសិទ្ធភាពដំណើរការនៃប្រព័ន្ធធនាគារ គឺធានានូវសុខភាពរបស់សេដ្ឋកិច្ចជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រសិទ្ធភាពដំណើរការនៃប្រព័ន្ធធនាគារ គឺធានានូវសុខភាពរបស់សេដ្ឋកិច្ចជាតិ។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការអគារធនាគារ ( វីង ថៅវ័រ ) សាខាផ្សារថ្មី រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣នេះ។

វិស័យធនាគារ គឺជាវិស័យដ៏សំខាន់សម្រាប់ប្រទេសនីមួយៗ ដែលបានតួនាទីសំខាន់ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិ។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «វិស័យធនាគារ គឺសំខាន់ណាស់ ដូចខ្ញុំលើកកាលពីកិច្ចប្រជុំ គឺជាឈាម ពាក្យសាមញ្ញថា ធ្វើអីអត់លុយ ក៏អត់កើតដែរ ប៉ុន្តែបើមានថវិកា មានលុយហើយ អត់មានការគ្រប់គ្រងច្បាស់លាស់ យន្ដការក្នុងការជួយ…ចល័តចរន្តនេះ ក៏វាពិបាកដែរ អញ្ចឹងធនាគារដើរតួនាទីសំខាន់ណាស់ នៅក្នុងការបង្វិល ការប្រមូលផ្ដុំធន និងការបង្វិលវាទៅក្នុងគាំទ្រដល់ដំណើរការសេដ្ឋកិច្ច»។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រសិទ្ធភាពដំណើរការនៃប្រព័ន្ធធនាគារ គឺធានានូវសុខភាពរបស់សេដ្ឋកិច្ចជាតិ។ «អញ្ចឹងប្រសិទ្ធភាពដំណើរការ នៃប្រព័ន្ធធនាគារយើង គឺធានានូវសុខភាពរបស់សេដ្ឋកិច្ចរបស់យើង នេះគឺវាសាមញ្ញ អញ្ចឹង…ធនាគារដូចបេះដូង ប្រមូលឈាមមក បញ្ចេញឈាមទៅវិញ ចិញ្ចឹមសិរីរាង្គ បើបេះដូងហ្នឹងដើរមិនល្អ សុខភាពយើងក៏មិនល្អ នេះគឺជាកិច្ចការសំខាន់»។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

នៅក្នុងកម្មវិធីដដែលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសង្ឃឹមថា វិស័យធនាគារនឹងដើរតួនាទីកាន់តែសំខាន់ នៅពេលចរន្តវិនិយោគ និងពាណិជ្ជកម្មកើនឡើងនាពេលខាងមុខ ពីព្រោះដំណើរការការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ត្រូវការការសម្របសម្រួលពីវិស័យធនាគារ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


