Connect with us

សេដ្ឋកិច្ច

​ធនាគារជាតិ ​ប្រកាស​ផ្ដល់​សាច់​ប្រាក់​ដល់​គ្រឹះស្ថាន​ធនាគារ​​ ដើម្បីទប់ស្កាត់ហានិភ័យ

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា​ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ បាន​សម្រេច​ផ្ដល់​សន្ទនីយភាពចាំបាច់​ដល់​គ្រឹះស្ថានធនា​គារ ​និង​ហិរញ្ញវត្ថុ ​ដើម្បី​ទប់​ស្កាត់​ហានិភ័យ ​និង​រក្សាស្ថិរភាព​ហិរញ្ញវត្ថុ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ប្រកាសផ្ដល់សាច់ប្រាក់របស់ធនាគារជាតិ បានធ្វើឡើង​ស្រប​ពេល​ ដែល​ការជូន​ដំណឹងដល់អ្នកដាក់​ប្រាក់បញ្ញើនៅ​ធនា​គារ​ព្រីនស៍​ ​មកទទួលសំណង​ចាប់ពីថ្ងៃទី ​២៣ ខែមីនា ​ឆ្នាំ២០២៦។​

​ឧបករណ៍នេះត្រូវបានបង្កើតឡើង ​ដើម្បីផ្តល់ការគាំទ្រសាច់ប្រាក់រយៈពេលខ្លីដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក្នុងករណីមានការប្រឈមមុខ​នឹងបញ្ហាខ្វះសាច់​ប្រាក់ជា​បណ្តោះ​អាសន្ន ​ដោយធនាគារជាតិនៃកម្ពុជានឹងដើរតួនាទីជាអ្នកឱ្យខ្ចីចុងក្រោយ “Lender of Last Resort” ​ដើម្បីធានា​ថាគ្រឹះស្ថានធនាគារអាចបន្តប្រតិបត្តិការបានយ៉ាងរលូន។

គ្រឹះស្ថានដែលស្នើសុំសាច់ប្រាក់ចាំបាច់​ត្រូវ៖

មានសមាធនភាព៖ គ្រឹះស្ថានត្រូវបានវាយតម្លៃថាមាន​សមាធនភាពលុះត្រាតែមានអនុបាតភាពគ្រប់គ្រាន់នៃដើមទុនយ៉ាងហោចណាស់ស្មើ ឬលើសកម្រិតអប្បបរមា ក្នុងរយៈពេល ៦ ខែចុងក្រោយ និងបង្ហាញថា មានអនុបាតភាពគ្រប់គ្រាន់នៃដើមទុនយ៉ាងហោចណាស់ស្មើ ឬលើសកម្រិតអប្បបរមា ក្នុងរយៈពេល ៣ ខែខាងមុខ។

គ្រឹះស្ថានត្រូវបានវាយតម្លៃថា អាចនៅបន្តដំណើរការអាជីវកម្មជាប្រក្រតី ប្រសិន​បើគ្រឹះស្ថានមានប្រាក់ចំណេញរយៈពេល ៣ ឆ្នាំ ចុងក្រោយ និង​ត្រូវមានទ្រព្យធានាដែលអាចទទួលយកបានគ្រប់គ្រាន់បន្ទាប់ពីដកហ៊ែខាត់ និងមិនជាប់កាតព្វកិច្ច ដូចបានកំណត់ក្នុងប្រការ ៧ នៃ ប្រកាសនេះ។

ធនាគារជាតិនៃកម្ពុជាអាចផ្តល់សន្ទនីយភាពចាំបាច់ បន្ទាប់ពីគ្រឹះស្ថានបានប្រើប្រាស់ជិតអស់ ឬអស់លទ្ធភាពនូវជម្រើសប្រភពទុនរយៈពេលខ្លីផ្សេងៗទៀត ដូចជា មូលនិធិពីទីផ្សាររូបិយវត្ថុ និងអន្តរធនាគារ មូលនិធិរបស់គ្រប និងហ្វាស៊ីលីធីផ្សេងទៀតរបស់ធនាគារជាតិនៃកម្ពុជា ជាដើម។

ចំពោះគ្រឹះស្ថានជាបុត្តសម្ព័ន្ធធនាគារបរទេស ឬសាខាធនាគារបរទេស គ្រឹះស្ថានត្រូវស្នើសុំ ការគាំទ្រពីក្រុមហ៊ុនមេ និង/ឬ ភាគទុនិកឱ្យអស់លទ្ធភាពជាមុនសិន មុននឹងស្នើសុំសន្ទនីយភាព ចាំបាច់ពីធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជា មានឆន្ទានុសិទ្ធិក្នុងការសម្រេចលើសំណើសុំសន្ទនីយភាពចាំបាច់ របស់គ្រឹះស្ថាន ដោយផ្អែកលើ​ការ​វាយតម្លៃសូចនាករ និង/ឬ លក្ខខណ្ឌផ្សេងទៀត តាមករណីជាក់ស្ដែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម