KPT+
សារៈសំខាន់នៃការកសាងបណ្ដាញក្នុងសង្គម social network ?
បណ្ដាញ សំដៅទៅលើការបង្កើតទំនាក់ទំនងក្នុងពិភពអាជីព ភ្ជាប់ជាមួយមនុស្សទូទៅ ក្នុងរូបភាពស្គាល់គ្នា ឬមានទំនាក់ទំនងជួយគ្នាលើគម្រោងការងារ ព្រឹត្តិការណ៍នានា ។ល។ រីឯផលប្រយោជន៍នៃការកសាងបណ្ដាញឬចូលរួមជាមួយបណ្តាញសង្គមSocial Network មានជាអាថ៌៖
១. ងាយស្រួលក្នុងការធ្វើដំណើរ
គ្មាននរណានៅទ្រឹងមួយកន្លែង គ្រប់គ្នាត្រូវការធ្វើដំណើរមិនថាជិតឆ្ងាយ។
ខណៈត្រូវធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ការដែលមានមនុស្សស្គាល់ អ្នកអាចពឹងពាក់គេឲ្យជួយរកកន្លែងស្នាក់នៅ មានមនុស្សជួយធ្វើមគ្គុទេ្ទសក៍ទីតាំងកម្សាន្ត និងណែនាំអាហារដ្ឋានហូបចុកងាយស្រួលថែមទៀត។ មិនងាយទេ នៅពេលចង់ទៅទីណាមួយ ហើយមានអ្នកចាំជួយទុក្ខធុរៈមុខក្រោយ ព្រោះថាបើគ្មានការតម្រង់ទិសពីម្ចាស់ស្រុក អ្នកអាចចាញ់បោកជនខិលខូច និងខាតពេលវេលាទៀតផង។
២. ជំនួយការសិក្សាកាន់តែប្រសើរ

នៅក្នុងប្រព័ន្ធការសិក្សា សិស្ស-និស្សិតមិនអាចផ្ដាច់ខ្លួនពីការភ្ជាប់ទំនាក់ទំនងជាមួយមិត្តដទៃ ឬគ្រូៗបានឡើយ។ គ្រប់គ្នាត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកផ្សេង ពុំនោះការសិក្សាមិនអាចដើរទៅមុខដោយរលូន។ ហេតុអ្វី? ព្រោះថា ការនៅតែឯងៗ អ្នកនឹងមិនទទួលបានអ្វីទាំងអស់រួមទាំងការ ផ្ដល់យោបល់នានា ការធ្វើការក្រុម ឬកិច្ចការស្រាវជ្រាវជាដើម។
៣. បង្កើតឱកាសការងារនាពេលអនាគត
បណ្តាញការងារពិតជាសំខាន់មិនអាចខ្វះឡើយ។ មិនថាទៅថ្ងៃមុខនិងបច្ចុប្បន្ន ក្នុងវិស័យការងារឬអាជីវកម្មក្ដី សុទ្ធតែត្រូវការបណ្ដាញទំនាក់ល្អជាមួយមនុស្សខាងក្រៅ ព្រោះពួកគេអាចផ្ដល់ព័ត៌មានការងារ អាចជាអតិថិជន ដៃគូសហការ និងជាកម្លាំងជម្រុញអាជីពរបស់អ្នកកាន់តែជោគជ័យមួយកម្រិត។
៤. មានអ្នកក្រុមគាំទ្រក្នុងសង្គម

ស្គាល់មនុស្សច្រើន មិនដែលខាតបង់ទេ! ទោះបីគ្រប់គ្នាមិនសុទ្ធតែស្រឡាញ់អ្នក យ៉ាងហោចក៏អ្នកមានមិត្តច្រើនជាងសត្រូវដែរ។ មនុស្សយើងមិនអាចកាត់ផ្ដាច់ពីសង្គមមនុស្សបាន ដោយសារយើងត្រូវការជួយបំពេញចន្លោះខ្វះខាតឲ្យគ្នា គាំទ្រគ្នា និងកែលម្អគ្នាដើម្បីរីកចម្រើនជាមួយគ្នា។ ធ្វើអ្វីក៏ដោយ រមែងត្រូវការកម្លាំងចិត្ត ហេតុនេះមនុស្សដែលយើងភ្ជាប់ជាមួយអាចជាកម្លាំងចិត្តមួយជួយយើងត្រង់ផ្នែកណាមួយដែលយើងមិនមាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ EF
ចុចអាន៖ហេតុអ្វីលោក James Quincey អាចក្ដាប់តំណែង CEO ក្រុមហ៊ុនភេសជ្ជៈធំជាងគេលើលោកបាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


