KPT+
ហេតុអ្វីលោក James Quincey អាចក្ដាប់តំណែង CEO ក្រុមហ៊ុនភេសជ្ជៈធំជាងគេលើលោកបាន?
បច្ចុប្បន្ន James Quincey ជាប្រធាននិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនភេសជ្ជៈ កូកាកូឡា។ លោកមានទ្រព្យសម្បត្តិប្រមាណ ៤៨.៣ លានដុល្លារ គិតត្រឹមដើមឆ្នាំ ២០២០។
CEO រូបនេះជាជនជាតិអង់គ្លេស និយាយភាសាអង់គ្លេសនិងអេស្ប៉ាញ។ លោកបានបញ្ចប់បរិញ្ញាបត្រវិស្វកម្មអេឡិចត្រូនិកពីសាកលវិទ្យាល័យ Liverpool។

លោកចូលធ្វើការជាមួយក្រុមហ៊ុនភេសជ្ជៈធំជាងគេនេះដំបូងក្នុងឆ្នាំ ១៩៩៦ ដោយកាន់តំណែងជាថ្នាក់ដឹកនាំជាច្រើនតួនាទីនៅជុំវិញពិភពលោក និងបានក្លាយជានាយកប្រតិបត្តិនៅឆ្នាំ ២០១៧ និងជាប្រធានក្រុមប្រឹក្សាភិបាលនៅឆ្នាំ ២០១៩ ។
Quincey ជាបុគ្គលសំខាន់ដែលនាំឲ្យកូកាកូឡាឈានមុខគេជាបន្ដបន្ទាប់។ លោកមានប្រសាសន៍ថា “យើងកំពុងកសាងអាជីវកម្មមួយក្នុងពេលរាប់សតវត្សរ៍ មិនមែនត្រឹមតែពីរបីខែទេ។”
មុនពេលក្លាយជា CEO លោក Quincey ធ្លាប់បម្រើការជាប្រធាននិងនាយកប្រតិបត្តិការក្រុមហ៊ុនកាលពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ ។
ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥ លោកជាប្រធានក្រុមហ៊ុន Europe Group។ ក្រោមការដឹកនាំរបស់លោក ក្រុមហ៊ុននេះបានពង្រីកសក្ដានុពលម៉ាករបស់ខ្លួននិងបង្កើនកេរ្តិ៍ឈ្មោះនៅលើទីផ្សារ។ Quincey ក៏ដើរតួយ៉ាងសំខាន់ក្នុងការបង្កើតក្រុមហ៊ុនកូកាកូឡា ដោយសហការដៃគូជាមួយអឺរ៉ុប រហូតក្លាយជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេលើពិភពលោក។

ចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ តួនាទីរបស់លោកគឺជាប្រធានអង្គភាពអាជីវកម្មភាគពាយព្យអឺរ៉ុប និងប្រទេស Nordics ។
ក្នុងឆ្នាំ ១៩៩៦ លោក Quincey ធ្វើការជាមួយ Latin America Group នៅក្រុង Atlanta ក្នុងឋានៈជានាយកយុទ្ធសាស្ត្រ។ លោកបន្តបម្រើតួនាទីរបស់ខ្លួនរហូតត្រូវបានតែងតាំងជាប្រធានផ្នែកអាមេរិកឡាទីនភាគខាងត្បូងនៅឆ្នាំ ២០០៣។ នៅឆ្នាំ ២០០៥ ដល់ ២០០៨ លោកឡើងជាប្រធានផ្នែកក្រុមហ៊ុនម៉ិកស៊ិក ដែលជាកន្លែងលោកដឹកនាំការទិញយកភេសជ្ជៈ del Valle ។
ត្រឡប់ទៅក្រោយ មុនពេលចូលរួមជាមួយក្រុមហ៊ុនកូកាកូឡា លោក Quincey ជាដៃគូ ប្រឹក្សាយោបល់ផ្នែកយុទ្ធសាស្ត្រនៅ Kalchas Group ដែលជាក្រុមហ៊ុនរបស់ Bain និង McKinsey។
ក្រៅពីនោះ លោកមានតួនាទីជាអនុប្រធាននៃវេទិកាទំនិញប្រើប្រាស់និងជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាប្រឹក្សាយោបល់ស្តីពីផ្សារហ៊ុន New York និងជាអតីតនាយកក្រុមហ៊ុន Pfizer Inc ផងដែរ៕
ប្រែសម្រួល ៖ សន្យា
ប្រភព ៖ TCCC
ចុចអាន៖វត្ថុ ៨ យ៉ាងទោះមានលុយវាល់លានក៏មិនអាចទិញបានដែរ
ចុចអាន៖សម្លៀកបំពាក់ថោកៗ ៨ ឈុត របស់ Meghan អតីតមហេសីនៃបុត្រាស្តេចអង់គ្លេស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


