Connect with us

KPT+

បុរសខ្មែរម្នាក់ បើកយុទ្ធនាការជិះកង់ឆ្លង ៨ ប្រទេស រកមូលនិធិជួយ មន្ទីរពេទ្យកុមារអង្គរ

បានផុស

នៅ

លោក ផូ ផល្លា បច្ចុប្បន្នកំពុងរស់នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានប្រកាសផែនការសប្បុរសធម៌ដ៏ធំមួយ ដោយលោកនឹងធ្វើយុទ្ធនាការជិះកង់ឆ្លងកាត់ ៨ ប្រទេស ស្ថិតក្នុងទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាពីសប្បុរសជន ផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចការនេះបានកើតឡើង ក្រោយពី លោក ផូ ផល្លា បានស្នើសុំការឯកភាពពីសាមីមន្ទីរនេះរួចរាល់។ លោកបានសរសេរនៅលើបណ្ដាញសង្គមម្សិលមិញនេះថា៖ “ដោយមានការអនុញ្ញាតពី មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ខ្ញុំបាទនឹងជិះកង់ចំងាយ ៣ ០០០ គីឡូម៉ែត្រ រយៈពេល ៤១ ថ្ងៃ។ ខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូនទាំងអស់នឹងចូលរួមធ្វើដំណើរជាមួយខ្ញុំ និងបរិច្ចាកប្រាក់ទៅកាន់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដើម្បីរួមចំណែកនៅក្នុងបេសកម្មរបស់មន្ទីរពេទ្យក្នុងការធ្វើឱ្យប្រសើរឡើងនូវការគាំពារសុខភាពកុមារកម្ពុជា”។

យុទ្ធនាការនេះ នឹងចាប់ផ្ដើម ដោយចាប់ផ្តើមពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣។ លោក ផូ ផល្លា នឹងជិះកង់ឆ្លងកាត់ទីក្រុង និងឆ្លងកាត់ប្រទេសតំបន់អឺរ៉ុបមួយចំនួនដូចជា បារាំង ស្វីស លុច្សសំបួរ បែលហ្សិច អង់គ្លេស អ៊ីតាលី ហូឡង់ និងអាល្លឺម៉ង់ ថវិកាដែលប្រមូលបាន គឺផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបទាំងអស់។

លោក ផូ ផល្លា មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង បានចាកចេញទៅរស់នៅប្រទេសបារាំងដើម ឆ្នាំ២០២២ តាមភរិយាដែលជាមន្ត្រី នៃស្ថានឯកអគ្គរាជទូតតំណាងព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងប៉ារីស។ លោក ផូ ផល្លា ប្រាប់ថា តាមច្បាប់របស់ប្រទេសបារាំង ជាគ្រួសាររបស់មន្ត្រីការទូតដូចលោក គឺគេមិនអនុញ្ញាតធ្វើការងារជាបុគ្គលិកពេញសិទ្ធិនៅទីណានោះទេ។

ដូច្នេះ រាល់ថ្ងៃ លោកបានទៅធ្វើការស្ម័គ្រចិត្តផ្សេងៗ។ ពេលទំនេរ លោកតែងតែជិះកង់ដើម្បីសុខភាព ប៉ុន្តែស្របពេលមើលឃើញពីតម្រូវការមូលនិធិទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ ដើម្បីមន្ទីរពេទ្យអាចបន្តបេសកកម្មជួយកុមារកម្ពុជាប្រកបដោយនិរន្តរភាព ទើបលោកលេចឡើងនូវគំនិត ជិះឱ្យលើសពីលក្ខខណ្ឌសុខភាព ទៅជាជិះដើម្បីបានប្រយោជន៍ដល់កុមារកម្ពុជានេះឡើង។

សម្រាប់បេសកកម្មនេះ លោក ផូ ផល្លា បានស្នើសុំសហការពីមន្ទីរពេទ្យកុមារអង្គរផ្ទាល់។ បន្ថែមពីលើនេះ លោកក៏បានធ្វើលិខិតជូនដំណឹងទៅស្ថានឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសអឺរ៉ុបចំនួន ៥ ស្វែងរកការគាំទ្រអំពីបេសកកម្មនេះ។ ជាលទ្ធផល លោកថា ស្ថានឯកអគ្គរាជទូតខ្មែរខ្លះក្នុងចំណោមនោះបានឆ្លើយតបជាវិជ្ជមាន ពោលគឺគេគាំទ្រ និងសន្យាជួយផ្សព្វផ្សាយបន្តពីបេសកកម្មរបស់លោក ប្រយោជន៍ជួយពង្រីកវិសាលភាពដំណឹង កៀរគរថវិកាជួយកុមារខ្មែរតាមរយៈ​មន្ទីរពេទ្យខាងលើ។

នេះលើកទី១ សម្រាប់ការជិះដើម្បីសប្បុរសធម៌ ប៉ុន្តែជាលើកទី២ សម្រាប់យុទ្ធនាការទូទៅ ជាក់ស្ដែងកាលពីខែមិថុនា និង ឧសភា លោក ផូ ផល្លា ក៏ធ្លាប់បើកយុទ្ធនាការផ្ទាល់ខ្លួន ជិះកង់ចម្ងាយ ៤ ០០០ គីឡូម៉ែត្រ។ កាលនោះ គឺលោកជិះដើម្បីអបអរកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២។

សម្រាប់បេសកកម្មជិះដើម្បីសប្បុរសធម៌លើកដំបូងនេះ លោក ផូ ផល្លា បញ្ជាក់ថា លោកមិនមាន អ្នកឧបត្ថម្ភណាមួយនោះទេ គឺពឹងទាំងស្រុងទៅលើការបរិច្ចាគពីសប្បុរសជន ក្នុងនោះលោករំពឹងសប្បុរសជនខ្មែរក្នុងស្រុក និងមួយចំណែកទៀតនៅសហគមន៍អឺរ៉ុប ពិសេសប្រទេសទាំង៨ ដែលស្ថិតក្នុងគោលដៅលោកត្រូវជិះឆ្លងកាត់។

លោកសង្ឃឹមថា ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ បងប្អូនសប្បុរសជននានា ចូលជាមួយលោកក្នុងយុទ្ធនាការនេះ ដើម្បីសុខមាលភាពកុមារកម្ពុជាទាំងអស់គ្នា។ សម្រាប់ការបរិច្ចាគ សូមធ្វើការ Scan QR Code លើរូបខាងក្រោម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ២៣ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៣០ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥៩ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥៩ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម