KPT+
អ្នកវិទ្យាសាស្ត្ររកឃើញឆ្អឹងសត្វម្យ៉ាង សង្ស័យថាធ្ងន់ជាងគេបង្អស់លើលោក
នៅថ្ងៃពុធ ទី២ ខែសីហា អ្នកវិទ្យាសាស្ត្របានរកឃើញត្រីបាឡែនបុរាណមួយប្រភេទដែលផុតពូជតាំងពី ៤០ លានឆ្នាំមុន នៅរដ្ឋធានីប៉េរូ ហើយគេសង្ស័យថាវាមានទម្ងន់ធ្ងន់ជាងគេបង្អស់លើលោក ។


បច្ចុប្បន្នសត្វដែលមានទម្ងន់ធ្ងន់ជាងគេបង្អស់គឺ “ត្រីបាឡែនខៀវ” វាធ្ងន់ជាងដាយណូស័រពីសម័យមុនមែន ប៉ុន្តែសត្វថ្មី Perucetus colossus ដែលគេរកឃើញមានឆ្អឹងធ្ងន់ជាងត្រីបាឡែនខៀវនេះទៅទៀត ។

បើសន្និដ្ឋានតាមឆ្អឹងដ៏ធំរបស់ Perucetus colossus វាមានទម្ងន់ជាមធ្យម ១៨០ តោន ឬពី ៨៥ តោនទៅ ៣៤០ តោន កម្ពស់ ២០ ម៉ែត្រ ខណៈត្រីបាឡែនខៀវធំបំផុតមានទម្ងន់ត្រឹមតែ ១៩០ តោនប៉ុណ្ណោះ ។

សត្វដ៏ធំខាងលើមានក្បាលតូចជាងខ្លួនធ្វើឲ្យអ្នកវិទ្យាសាស្ត្រអស់សំណើច សូម្បីតែធ្មេញក៏មិនសូវមានដែរ ទើបគេមិនអាចដឹងអំពីចំណីរបស់វាបាន ។ អ្នកស្រាវជ្រាវក៏បានឲ្យដឹងដែលថា នេះជាការរកឃើញដំបូងបំផុតអំពីសត្វទម្ងន់ធ្ងន់ ដូច្នេះមិនសូវមានអ្នកជឿនោះទេ ។

គួរជម្រាបថា គេដាក់បង្ហាញឆ្អឹងសត្វ Perucetus colossus ជាសាធារណៈលើកដំបូងនៅសារមន្ទីរប្រវត្តិសាស្ត្រក្នុងរដ្ឋធានីប៉េរូ ដូច្នេះអ្នកដែលចង់ឃើញផ្ទាល់អាចទៅមើលនៅទីនោះបាន ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ប្រទះឃើញវត្ថុមានតម្លៃជាងកន្លះលានដុល្លារ ក្នុងសាកសពត្រីបាឡែន នៅប្រទេសអេស្ប៉ាញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


