KPT+
ការធ្វើសមាធិជាក្រុម កាត់បន្ថយបញ្ហាក្នុងគ្រួសារបានយ៉ាងស័ក្តិសិទ្ធិ
ការធ្វើសមាធិជាក្រុមកាន់តែល្អ កុំយល់ខុសថា យើងត្រូវការស្ងប់ស្ងាត់ហើយសំងំម្នាក់ឯង។ អ្វីៗទំាងអស់ជុំវិញសមាធិគឺ សុខភាពផ្លូវចិត្តនិងអារម្មណ៍ល្អ។ នៅពេលយើងសមាធិជាមួយមិត្តរួមការងារ ឬគ្រួសារ ឬនៅសាលារៀន ទោះមិនបាននិយាយ ប៉ុន្តែអារម្មណ៍ល្អត្រូវបានចែករំលែកដោយស្វ័យប្រវត្តិ។

ការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សនានាពិតជាមានអត្ថប្រយោជន៍មិនថាពេលនេះនិយាយឬពេលបិទភ្នែកធ្វើសមាធិ។ ពិសេសយើងនឹងមានអារម្មណ៍ថា មានការស្រឡាញ់ក្នុងរលកខួរក្បាលអាល់ហ្វានិងហ្គាម៉ា ដែលធ្វើសមកាលកម្មបានយ៉ាងល្អប្រសើរនៅពេលដែលមនុស្សធ្វើសមាធិជាមួយគ្នា ។
ការធ្វើសមាធិជាក្រុមឬជាមួយអ្នកណាម្នាក់ក្តី ពិតជាជួយក្នុងការបង្កើតទម្លាប់ល្អនិងផ្លូវចិត្តរឹងមាំ។

មនុស្សជាច្រើន មានការពិបាកក្នុងការរក្សាភាពស្ថិតស្ថេរក្នុងវិន័យសមាធិ ប៉ុន្តែពេលត្រូវធ្វើជាមួយអ្នកផ្សេងគេមានសន្ទុះចិត្តជាងមុន។ យើងអាចទម្លាប់មនុស្សក្មេងៗក្នុងគ្រួសារដោយធ្វើជាគំរូនិងដាស់តឿនក្រើនពួកគេ ព្រោះវ័យជំទង់និងយុវវ័យជាវ័យលេងហ្គេមច្រើននិងមានវិបត្តិផ្លូវចិត្ត។
នៅពេលដែលយើងធ្វើសមាធិជាមួយទៀងទាត់ពួកគេជំរុញទឹកចិត្តផ្សារភ្ជាប់ជាក្រុមនិងមិនងាយលះបង់ចោលវិញព្រោះបានក្លាយជាទម្លាប់។
ក្រៅពីឥទ្ធិពលវិជ្ជមាននៃការធ្វើសមាធិការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃនៅក្នុងក្រុមគ្រ្រួសារការសមាធិបែបនេះនាំមកនូវអត្ថប្រយោជន៍ផ្តាច់មុខមួយចំនួនបន្ថែមទៀតដែលអ្នកជំនាញជីវសាស្ត្រកោសិកាដ៏ល្បីល្បាញនិងជាអ្នកនិពន្ធសៀវភៅ “ជីវវិទ្យានៃជំនឿ” បានបញ្ជាក់ថា ស្មារតីសមូហភាពរបស់យើងមានថាមពលក្នុងការផ្លាស់ប្តូរការពិតនិងការលំបាកតឹងតែងនានាប្រចាំថ្ងៃបាន។

លទ្ធផលនៃការសិក្សាបានបង្ហាញពីការធ្លាក់ចុះអត្រាឧក្រិដ្ឋកម្មនៅក្នុងតំបន់ណាដែលមានក្រុមធ្វើសមាធិជាទៀងទាត់ហើយនៅក្នុងកំណត់ត្រាព្រហ្មទណ្ឌអាមេរិក បង្ហាញយ៉ាងច្បាស់ថាសហគមនដែលនិយមការធ្វើសមាធិបានដើរតួនាំមុខក្នុងការទប់ស្កាត់គ្រោះថ្នាក់នានាក្នុងសង្គម៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ ឥឡូវនេះ សមាធិនៅកន្លែងធ្វើការ ជារឿងដ៏ពេញនិយមថ្មី!
ចុចអាន៖ ការធ្វើសមាធិជួយយ៉ាងពិសេសដល់ម្តាយនិងទារកក្នុងអំឡុងពេលមានផ្ទៃពោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


