ព័ត៌មានជាតិ
សម្ដេចធិបតីឱ្យក្រសួងធម្មការ ពិចារណាដាក់«សមាធិ»ក្នុងកម្មវិធីសិក្សារបស់ពុទ្ធិកសិក្សា
ថ្លែងក្នុងឱកាសអញ្ជើញស្រោចស្រពព្រះសុគន្ធវារីថ្វាយ និងប្រគេនសម្ដេចព្រះសង្ឃជាន់ខ្ពស់ព្រះពុទ្ធសាសនា នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញឱ្យក្រសួងធម្មការ ពិចារណាដាក់ «ប្រតិបត្តិសមាធិ» ក្នុងកម្មវិធីសិក្សារបស់ពុទ្ធិកសិក្សា ដើម្បីជាការធានាបាននូវសុខភាពផ្លូវកាយ ចិត្ត និងស្មារតី។

បំណងចង់ឱ្យដាក់បញ្ចូលកម្មវិធីប្រតិបត្តិសមាធិក្នុងកម្មវិធីសិក្សារបស់ពុទ្ធិកសិក្សាគ្រប់កម្រិត គឺត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ដើម្បីពង្រឹងគុណភាពអប់រំ កសាងឱ្យបានមូលធនមនុស្ស មានទាំងសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត បញ្ញាស្មារតី និងការទទួលខុសត្រូវក្នុងការរស់នៅក្នុងសង្គម។
ភ្ជាប់ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ណែនាំឱ្យក្រសួងធម្មការ និងសាសនា សហការជាមួយគណៈសង្ឃទាំងពីរគណៈ ក្នុងការរៀបចំបណ្តុះបណ្តាលតួនាទី ភារកិច្ចដល់ព្រះមន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្ត ជាពិសេសប្រព័ន្ធសង្ឃាភិបាល ឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងពីតួនាទី និងភារកិច្ច ស្របតាមបទដ្ឋានគតិយុត្ត សំដៅបង្ការ ទប់ស្កាត់ និងកាត់បន្ថយឱ្យបាននូវអធិករណ៍តាមវត្តអារាម។

នៅចំពោះព្រះវត្តមានសម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបន្តទទូចឱ្យជួយដល់សង្គមលើការលើកកម្ពស់គុណធម៌ សីលធម៌ សុជីវធម៌ ថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ របស់ជាតិ តាមរយៈការសម្តែងធម្មទេសនានៅគ្រប់ទីកន្លែង និងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ ដើម្បីជួយឱ្យប្រជាជនមានព្រហ្មវិហារធម៌ កាត់បន្ថយអំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៌ និងជួយឱ្យសង្គមជាតិ មានសុខដុមរមនា និងពង្រឹងសាមគ្គីធម៌។

តាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន គិតទល់បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា មានវត្តចំនួន ៥ ១៤៦វត្ត មានព្រះសង្ឃសរុបចំនួន ៧១ ១៧៩ព្រះអង្គ ហើយលើវិស័យពុទ្ធិកសិក្សា បានបណ្ដុះបណ្ដាលព្រះសង្ឃ តាំងពីថ្នាក់ធម្មវិន័យ ពុទ្ធិកបឋមសិក្សា រហូតដល់ពុទ្ធិកឧត្តមសិក្សា និងក្រោយឧត្តមសិក្សា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


