KPT+
គន្លឹះសមាធិ ៥ យ៉ាង សម្រាប់មនុស្សគិតច្រើនពេក
ប្រសិនបើអ្នកចង់ធ្វើសមាធិ ប៉ុន្តែបែរជាមានអាម្មណ៍មិនស្ងប់ គិតច្រើន ខួរក្បាលមិនព្រមសម្រាក ដើម្បីឲ្យស្ងប់ចិត្ត អត្ថបទនេះប្រហែលជាផ្លូវដ៏ល្អជួយបញ្ជ្រាបដល់ផ្លូវចិត្តឲ្យនឹងនរ ពេលកំពុងធ្វើសមាធិ។

ខាងក្រោមនេះ ជាបច្ចេកទេស ៥យ៉ាង សម្រាប់អ្នកពូកែគិតច្រើន ជួយឲ្យអារម្មណ៍មូលនៅតែក្នុងរង្វង់សមាធិប៉ុណ្ណោះ។
១ សមាធិជាមួយមនុស្សផ្សេងទៀត
មនុស្សជាច្រើនប្រហែលជាមានរូបភាពថា ការធ្វើសមាធិត្រូវធ្វើតែម្នាក់ឯង គេចពីមនុស្ស ពិតណាស់វាមិនខុសទេ ប៉ុន្តែអ្នកជំនាញខាងសមាធិ Candice Fairoth និយាយថា ការធ្វើសមាធិជាមួយមនុស្សផ្សេងទៀត មានឥទ្ធិពលគួរឲ្យចាប់អារម្មណ៍មួយចំនួន។ វាអាចធ្វើឲ្យយើងផ្ដោតអារម្មណ៍កាន់តែច្រើន។ ផ្នែកមួយនេះអាចបណ្តាលមកពីការស្ទាក់ស្ទើររបស់យើងក្នុងការរំខានអ្នកដទៃ ដែលកំពុងធ្វើសមាធិ ហើយវាជាធម្មជាតិរបស់មនុស្សក្នុងការធ្វើសកម្មភាពឲ្យបានពេញលេញនៅពេលធ្វើអ្វីមួយដែលស្រដៀងគ្នា។
២ ព្យាយាមផ្តោតអារម្មណ៍ដោយប្រើបច្ចេកវិទ្យា
កាសស្តាប់ត្រចៀក វ៉ែនតា VR បច្ចេកវិទ្យាអាចជាជម្រើសមួយផ្សេងទៀតសម្រាប់អ្នកដែលគិតច្រើនពេក ប៉ុន្តែចង់ផ្តោតអារម្មណ៍។ មនុស្សមួយចំនួនអាចជ្រើសរើសជម្រើសផ្សេងៗដូចជាព្រៃឈើ ឆ្នេរសមុទ្រ ភ្នំ ទឹកជ្រោះ តាមរយៈ VR ដែលធ្វើឲ្យពួកគេកាត់ចេញពីពិភពខាងក្រៅ ហើយធ្វើឲ្យចិត្តរបស់ពួកគេស្ងប់ស្ងាត់ និងផ្តោតអារម្មណ៍បានល្អ។ជាងនេះទៅទៀត ប្រសិនបើអ្នកណាមិនមានថវិកាសម្រាប់ទិញវ៉ែនតា VR អ្នកក៏អាចសាកល្បងមើល Youtube មើលពីវីដេអូដែលអ្នកចូលចិត្តបំផុត។
៣ យូហ្គា
មនុស្សមួយចំនួនប្រហែលជាមិនអាចផ្តោតអារម្មណ៍នៅពេលដែលរាងកាយនៅស្ងៀមទ្រឹង។ ពេលនៅស្ងៀម ហើយគិតច្រើនជាងមុន យូហ្គាគឺជាចម្លើយមួយទៀតដែលអាចជួយអ្នកបាន។ យូហ្គាគឺជាការរួមបញ្ចូលគ្នានៃសមាធិ។ ការដកដង្ហើមនិងចលនា ជាការពិតណាស់ គោលដៅធ្វើឲ្យអ្នកផ្តោតអារម្មណ៍កាន់តែច្រើន។
៤ តន្ត្រី តន្ត្រីអាចជួយបាន
តន្ត្រីធ្វើឲ្យអ្វីៗកាន់តែប្រសើរឡើង ជាពិសេសការផ្តោតអារម្មណ៍ផងដែរ។ ការសិក្សាមួយចំនួនបានរាយការណ៍ថា តន្ត្រីអាចបង្ហាត់ខួរក្បាលឲ្យមានការផ្តោតអារម្មណ៍កាន់តែខ្លាំង។ របាយការណ៍ខ្លះថែមទាំងនិយាយថា តន្ត្រីប៉ះពាល់ដល់ចង្វាក់បេះដូង។ សូមព្យាយាមស្វែងរកបទចម្រៀងដែលសក្តិសមនឹងអ្នកដើម្បីជួយបង្កើនការផ្តោតអារម្មណ៍ឲ្យកាន់តែល្អប្រសើរ។
៥ ការគិតច្រើន គឺជារឿងធម្មតា
ការគិតច្រើនពេក ការរក្សាគំនិតរបស់អ្នក គឺជារឿងធម្មតា។ យើងរស់នៅក្នុងសង្គមដែលលើកទឹកចិត្តឲ្យមានការគិតថេរ។ ដូច្នេះវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ដែលមនុស្សជាច្រើនមានបញ្ហានេះ។ ពេលដឹងថាអ្នកកំពុងតែគិតលើសហើយ ទាញវាមកវិញ។

រឿងមួយទៀត ដែលគួរធ្វើគឺធ្វើជាប្រចាំ គឺពេលវេលាសម្រាប់ធ្វើសមាធិ នៅពេលដែលយើងធ្វើវាកាន់តែញឹកញាប់ យើងនឹងផ្តោតអារម្មណ៍កាន់តែច្រើនរហូតក្លាយជាទម្លាប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សមាធិពេលព្រឹកមានប្រសិទ្ធភាពជាងកាហ្វេ ហើយជួយពេញមួយថ្ងៃ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៥ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច១ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក