វប្បធម៌ ជំនឿ
សាងបុណ្យដោយវិធី ៣ នេះ នឹងទទួលបានកុសលចម្រើនដល់ខ្លួនឯង និងអ្នកដទៃ
បុណ្យក្នុងព្រះពុទ្ធសាសនា មានន័យថា ធ្វើអំពើល្អ ប្រព្រឹត្តត្រឹមត្រូវ ទាំងផ្លូវកាយ វាចា និងផ្លូវចិត្ត។ ការសាងកុសល មានច្រើនទម្រង់ ប៉ុន្តែតើធ្វើដូចម្ដេច ដើម្បីបានបុណ្យកុសលដ៏ខ្ពង់ខ្ពស់? ជាទូទៅវិធីនៃការធ្វើបុណ្យ អាចចែកចេញជាបីយ៉ាង គឺការឲ្យទាន សិក្ខាបទ និងសមាធិ។ បើទទួលបានបុណ្យខ្ពង់ខ្ពស់ វាអាស្រ័យលើសមាសធាតុបីខាងក្រោម៖
១ ទាន

សម្ភារៈដែលបានផ្តល់ឲ្យ ត្រូវតែបរិសុទ្ធ មានន័យថា អ្វីដែលអាចទទួលបានដោយខ្លួនឯង បានមកជាមួយភាពបរិសុទ្ធ មិនទៅរំលោភលើនរណាម្នាក់ ឬបានមកចេតនាណាមួយ។ ពោលគឺមុននឹងឲ្យទាន ត្រូវតែមានជំនឿ។ ឲ្យដោយសេចក្តីរីករាយ ហើយបន្ទាប់ពីបានឲ្យទៅ គិតត្រឡប់ទៅកាន់ទានដែលឲ្យនោះ ហើយត្រេកអរ ឬរីករាយនឹងអ្វីដែលបានធ្វើ។
២ រក្សាសិក្ខាបទ

សិក្ខាបទទាំង ៥ ដែលជាពាក្យប្រៀនប្រដៅរបស់ពុទ្ធសាសនិកជន គឺ វៀរចាកការសម្លាប់សត្វមានជីវិត វៀរចាកការលួច វៀរចាកការប្រព្រឹត្តខុសក្នុងកាម វៀរចាកការភូតភរ និង វៀរចាកការសេពសុរា។ យ៉ាងណាមិញ យើងត្រូវតែជាអ្នករក្សាសិក្ខាបទដោយបរិសុទ្ធ ទើបទទួលបានផលបុណ្យដោយចិត្តបរិសុទ្ធដែរ។
៣ សមាធិ

ធ្វើចិត្តឲ្យស្ងប់ ផ្ចង់អារម្មណ៍ មិនរវើរវាយ បំបាត់នូវអារម្មណ៍ផ្សេងៗ ហើយនៅពេលដែលចិត្តមាំទាំក្នុងសមាធិ រឿងបន្ទាប់គឺអភិវឌ្ឍប្រាជ្ញា ដែលនេះខុសពីការធ្វើសមាធិ គឺយើងត្រូវប្រើគំនិត ហើយធ្វើសមាធិដើម្បីឃើញការពិត អ្វីៗក្នុងលោកនេះ កើតមកមានហើយរលត់ទៅដោយធម្មជាតិ អនិច្ចា ទុគ៌ត មិនមែនជារបស់ខ្លួនឡើយ។ ដូច្នេះកុំលោភលន់ កុំចង់បាន កុំអួត កុំធ្វើបាបគេ យកជាឈ្នាន់សប្បាយរបស់ខ្លួន។
ចុងក្រោយនេះ កាលបើពិចារណាឃើញនូវធម៌ទាំង ៣ យ៉ាងនោះហើយ ត្រូវគិតថា អ្វីទាំងអស់កើតចេញពីយើងទាំងអស់គ្នា។ មិនថាជាកាយវិការ ការនិយាយ ចិត្ត អ្វីដែលសំខាន់មួយទៀតនោះគឺថា បុណ្យនឹងមានច្រើនឬតិច វាអាស្រ័យលើចេតនារបស់អ្នក ជំនឿរបស់អ្នក ដើម្បីធ្វើវាផងដែរ៕
គ្រូ ណុប
ចុចអាន៖ទម្លាប់ចាយលុយអស់ៗគ្មានសល់ តាមជំនឿ អាចមកពីកម្មផលចាស់ៗពីអតីតជាតិ
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


