Connect with us

ព័ត៌មានជាតិ

អ្នកជំនាញឡាន ប្រាប់មូលហេតុដែលម្ចាស់ឡានតូចៗ មិនគួរប្រថុយបើកឡានកាត់ទឹក

បានផុស

នៅ

ក្នុងរដូវវស្សា ភ្លៀងច្រើនតែបង្អុរធ្លាក់ខ្លាំង និងយូរម៉ោង ជាហេតុធ្វើឱ្យស្ថានភាពផ្លូវមួយចំនួនត្រូវលេច ក្នុងមួយរយៈពេលខ្លី ឬវែងទៅតាមទីតាំង និងតំបន់ដែលមានភ្លៀង ដោយសារតែទឹកមិនអាចហូរច្រោះទាន់ចេញពីដងផ្លូវ។ ស្ថានភាពនេះ អាចនឹងបង្កការលំបាកសម្រាប់ការចរាចរណ៍ផងដែរ ហើយអ្វីដែលពិបាកបំផុត គឺបើសិនជាជម្រៅទឹក ជ្រៅផុតបំពង់ស៊ីមុាំងយានយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ម្ចាស់យានយន្តភាគច្រើន ក៏ប្រហែលជាបានដឹងពីតិចនិកខ្លះៗ នៃការបញ្ជាយានយន្តកាត់ទឹក ​សំដៅដល់ការបើកបរយ៉ាងណា មិនឱ្យទឹកចូលបំពង់ស៊ីមុាំងរថយន្ត ដែលទូទៅ គេច្រើនប្រើតិចនិកបើកក្នុងល្បឿនយឺតហើយថេរ និងមួយទៀត គឺបិទដំណើរការម៉ាស៊ីនត្រជាក់ ការពារការឆ្លងភ្លើងជាដើម។ ទោះជាតិចនិកនេះ អាចជួយការពារមិនឱ្យស៊ីមុាំងរថយន្តចូលទឹក និងបញ្ចៀសបញ្ហាឆ្លងភ្លើងបានក៏ដោយ ប៉ុន្តែក៏មិនមានអ្នកជំនាញណា ហ៊ានធានាថា វាមានប្រសិទ្ធភាព ១០០% នោះដែរ។

ផ្អែកតាមបទពិសោធម្ចាស់រថយន្តធុនតូចមួយចំនួន បានអះអាងស្រដៀងគ្នាថា ទោះបីជាពូកែក្នុងការរក្សាល្បឿន បើកកាត់ទឹកយ៉ាងណាក៏ដោយ តែបញ្ហានឹកស្មានមិនដល់មួយចំនួនដូចជា ស្ថានភាពផ្លូវ ឬបញ្ហាបាតក្រោមឡាន ជាដើម អាចពិបាកបញ្ចៀស។

ប្រភពរូប៖ ខេមបូ អូតូ

បើតាមលោក ជា សុភ័ក្រ ម្ចាស់យានដ្ឋាន Auto Car SN និយាយថា “ពេលខ្លះ អាងថាខ្លួនឯងប្រសប់បើក ទោះទឹកជម្រៅណាក៏ចេះ​តែ​បើកចូល ចុងក្រោយខ្ញុំត្រូវជួបរឿងនឹងស្មានមិនដល់មួយទៀត គឺគ្រាន់តែបើកធ្លាក់គ្រហុកបន្តិច ធ្វើឱ្យល្បឿនឡានខ្ញុំប្រែប្រួល ហើយបាតខាងក្រោមឡាន ក៏មិនដឹងទៅទង្គិចនឹងស្អី ទីបំផុតក៏ត្រូវរើម៉ាស៊ីនឡានតែម្តង”។

បើតាមលោក ផន សាន បម្រើការនៅយានដ្ឋានមួយកន្លែង បានណែនាំដែរថា សុវត្តិភាពបំផុត គឺកុំបើកបរកាត់ទឹកជ្រៅ ហើយបើសិនជាទឹកលេចចូលបំពង់ស៊ីម៉ាំង ធ្វើឱ្យម៉ាស៊ីនគាំងលែងដំណើរការ ល្អបំផុត គឺប្រញាប់ស្វែងរកជំនួយពី ជាងឡាន ដើម្បីសណ្តោងយកទៅជួសជុលតែម្តង៕

ប្រភពរូប៖ ខេមបូ អូតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម