កីឡា
ការប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ក្រៅពីការប្រកួតនឹងបង្ហាញពីវិស័យទេសចរណ៍នៅកម្ពុជា
ប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា ថាជើងឯកអាស៊ីអាគ្នេយ៍គ្រោងធ្វើនៅកម្ពុជានេះនឹងបង្ហាញពីភាពរីកចម្រើន និងវិស័យទេសចរណ៍នៅកម្ពុជា។

លោក កែវ រ៉េមី
លោក កែវ រ៉េមី បានឲ្យដឹងថា ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះអំឡុងខែមិថុនាខាងមុខនេះមិនត្រឹមតែជាការប្រកួតប្រជែងក្បាច់គុន និងមុខមាត់ជាតិផង និងជាគោលដៅក្នុងការជួយផ្សព្វផ្សាយវិស័យទេសចរណ៍ផងដែរ។

ការប្រកួតកន្លងទៅ
ប្រធានសហព័ន្ធខាងលើបានបញ្ជាក់ទៀតថា បន្ទាប់ពីបញ្ចប់ការប្រកួតហើយនោះក្រុមការងាររបស់សហព័ន្ធបានគិតគូររួចហើយនឹងដឹកក្រុមប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីទៅទស្សនាកម្សាន្តនៅតំបន់ទេសចរណ៍នានាពិសេសឯខេត្តសៀមរាបឲ្យបានឃើញផ្ទាល់ពីភាពរីកចម្រើន និងសំបូរបែបនៅកម្ពុជា។ ដូច្នេះហើយនេះមិនត្រឹមតែជាការប្រកួតមួយមុខប៉ុណ្ណោះទេគឺចំណេញលើការផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍របស់កម្ពុជា។

ក្រុមតេក្វាន់ដូ ITF កម្ពុជា
បញ្ជាក់ដែរថា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា គ្រោងនឹងរៀបចំការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅថ្ងៃទី២៧ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ប្រទេសដែលនឹងចូលរួមដូចជាម៉ាឡេស៊ី ហ្វីលីពីន ថៃ ឥណ្ឌូណេស៊ី សិង្ហបុរី និងកំពុងធ្វើការទាក់ទងទៅប្រទេសវៀតណាម៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


