ព័ត៌មានជាតិ
ពូជល្ពៅឃ្លោកកំពុងមានទីផ្សារខ្ពស់ តម្លៃសមរម្យ ប៉ុន្តែកសិករខ្លះមើលរំលងការដាំដុះ
ល្ពៅមិនត្រឹមតែល្អសម្រាប់ទទួលទានមួយមុខប៉ុណ្ណោះទេ សូម្បីតែគ្រាប់ល្ពៅក៏ល្អសម្រាប់សុខភាពបំបាត់ភាពតានតឹងបានយ៉ាងល្អ ខណៈប្រេងគ្រាប់ល្ពៅក៏ជួយបំប៉នសរសៃប្រសាទ ឬសូម្បីតែការទទួលទានផ្លែល្ពៅ ក៏អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឱ្យស្ថិតក្នុងកម្រិតធម្មតាផងដែរ។ នៅកម្ពុជាយើងប្រជាកសិករ នៅតាមបណ្តាខេត្តនានា ក៏មានការដាំដំណាំល្ពៅជាច្រើនប្រភេទ ដើម្បីលក់នៅលើទីផ្សារ ប៉ុន្តែកសិករខ្លះមើលរំលងការដាំល្ពៅពូជឃ្លោក ដែលល្ពៅនេះកំពុងមានទីផ្សារខ្ពស់ ហើយលក់បានតម្លៃសមរម្យ។

លោក ភោគ សម្បត្តិ អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិចុងផាង ឃុំពូជ្រៃស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលមានបទពិសោធដាំល្ពៅច្រើនឆ្នាំមកនេះ ថ្លែងប្រាប់កម្ពុជាថ្មីថា គ្រាន់តែដាំល្ពៅលក់ ធ្វើឱ្យគ្រួសារគាត់មានជីវភាពសមរម្យ និងធូរធាជាងមុន។ បច្ចុប្បន្ន លោកមានចម្ការដាំល្ពៅនៅលើផ្ទៃដីជាង ២ ហិកតា និងមានពូជចំនួនពីរប្រភេទ ទីមួយគឺពូជល្ពៅគីង្គក់ និងពូជមួយប្រភេទទៀត ដែលគេមិនសូវស្គាល់ប៉ុន្មានទេ គឺពូជល្ពៅឃ្លោក។
បើតាមកសិកររូបនេះ ពូជល្ពៅគីង្គក់ ប្រជាកសិករទូទៅហាក់ស្គាល់យ៉ាងទូលំទូលាយ ប៉ុន្តែពូជល្ពៅឃ្លោកប្រជាកសិករខ្លះ នៅមិនទាន់បានស្គាល់រសជាតិនៅឡើយទេ។ ហើយពូជល្ពៅឃ្លោកនេះទៀតសោត មានក្លិនឈ្ងុយ ស្អិតល្មួត ផ្អែម និងមានរាងតូចជាងល្ពៅផ្សេង។ លើសពីនេះ ពូជល្ពៅឃ្លោក ក៏លក់បានតម្លៃខ្ពស់សមរម្យ គឺសម្រាប់គាត់លក់រាយជូនអតិថិជនមួយគីឡូក្រាម បានរហូតទៅដល់២០០០រៀល ឯតម្លៃបោះដុំលក់បាន ១៥០០រៀលក្នុងគីឡូក្រាម។

លោកបានបញ្ជាក់ថា សម្រាប់ពូជល្ពៅឃ្លោកមួយប្រភេទនេះតាំងតែពីចាប់ផ្ដើមដាំមកហើយលក់ជូនអតិថិជនជាច្រើនឆ្នាំកន្លងមកគឺមិនដែលលក់នៅសេសសល់នោះទេ ពោលមានតែខ្វះជូនអតិថិជនថែមទៀតផង។ សម្រាប់ដំណាំពូជល្ពៅឃ្លោកមួយប្រភេទនេះ បើសម្រាប់កសិករផ្សេង អាចមានការលំបាកក្នុងការដាំដុះ ប៉ុន្តែសម្រាប់រូបលោក ដែលមានបទពិសោធច្រើនឆ្នាំ គឺការដាំនេះហាក់មិនមានភាពលំបាកក្នុងការមើលថែទាំប៉ុន្មាននោះទេ។ លោកថា៖« បើតាមការយល់ឃើញខ្ញុំផ្ទាល់ការដាំដំណាំមួយប្រភេទនេះ ហាក់មានការហុចផលលឿន និងចំណេញជាងដំណាំផ្សេងៗ ដូចជា ពោត សណ្ដែក និងដំណាំដំឡូងមីជាដើម នេះបើតាមលទ្ធផលប្រាក់ចំណូលរបស់ខ្ញុំជារៀងរាល់ឆ្នាំ»។
ល្ពៅឃ្លោកនេះ កំពុងទទួលបានការគាំទ្រពីអតិថិក្នុងស្រុក និងអ្នកដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ ៧៦ ពីក្រុងសែនមនោរម្យឆ្ពោះទៅខេត្តរតនគិរី។ លើសពីនេះ អតិថិជនតែងតែសរសើរ ថាល្ពៅនេះវាមានរស់ជាតិផ្អែម ស្អិត ឈ្ងុយឆ្ងាញ់ មិនថាយកទៅធ្វើម្ហូប ឬបង្អែមនោះទេ ថ្វីបើវាមានរាងតូចក៏ពិតមែន។
ទោះបីជាការមានការគាំទ្រច្រើនពីអតិថិជនយ៉ាងណាក៏ដោយ សម្រាប់ផ្លែល្ពៅស្រស់ក្នុងចម្ការរបស់គាត់គឺមិនបានផ្គត់ផ្គង់ទៅកាន់ទីផ្សារគ្រប់គ្រាន់ឡើយ ខណៈដែលកន្លងមកមានអតិថិជននៅឯរាជធានីភ្នំពេញធ្លាប់បញ្ជាទិញដែរ។ ចំណែកនៅតំបន់របស់គាត់វិញ កសិករភាគច្រើនហាក់មើលរំលងដំណាំមួយប្រភេទនេះ ដោយសារពូជល្ពៅឃ្លោកទាមទារឱ្យយើងថែទាំដិតដល់ជាងដំណាំពូជផ្សេង ។

ក្នុងនាមជាកសិករមានបទពិសោធដាំដំណាំល្ពៅប្រភេទពូជឃ្លោក ថ្លែងប្រាប់តាមរយៈកម្ពុជាថ្មី លោកស្ម័គ្រចិត្តរំលែកបទពិសោធពីការដាំដុះ បើសិនជាការសិកររូបណាមានចំណាប់អារម្មណ៍ដាំដុះប្រភេទល្ពៅនេះ ដោយបញ្ជាក់ថាការលក់នឹងទទួលបានតម្លៃខ្ពស់ជាងពូជល្ពៅផ្សេង៕
អត្ថបទ៖ រៀម សុខហេង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៧ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


