ព័ត៌មានជាតិ
ប្រជាកសិករនៅខេត្តព្រះវិហារ សប្បាយចិត្តយ៉ាងខ្លាំងដោយសារផ្លែល្ពៅ ឆ្នាំនេះមានទីផ្សារល្អ
ព្រះវិហារ ៖ ផ្លែល្ពៅប្រមាណជាង៤០០តោន ត្រូវបានក្រុមហ៊ុនឯកជន និងមន្រ្តីអាជ្ញាធរជួយទិញពីប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ បន្ទាប់ពីមានការផ្អាកនាំចូលបន្លែ និងផលិតផលផ្សេងៗពីប្រទេសថៃ ក្នុងអំឡុងពេលមានជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។

មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបានឱ្យដឹងនៅ រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះថា មន្រ្តីកសិកម្មឃុំ ប្រចាំស្រុកសង្គមថ្មី និងស្រុកគូលែន មន្រ្តីមូលដ្ឋាន និងមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ បានជួយសម្របសម្រួលទីផ្សារល្ពៅជូនកសិករនៅក្នុងឃុំរអាង និងឃុំភ្នំត្បែងមួយ ក្នុងស្រុកសង្គមថ្មី បានទិញផ្លែល្ពៅសរុបចំនួន ៣៣៨ តោនហើយត្រូវបានលក់ជូនផ្សារទំនើបៗរបស់ក្រុមហ៊ុនឯកជនជាច្រើន និងជូនស្ថាប័នរដ្ឋជាដើម។

បើគិតត្រឹមចុងខែមិថុនានេះ ល្ពៅប្រជាពលរដ្ឋប្រមាណជាង៤០០តោនហើយ ត្រូវបានក្រុមការងារជួយសម្របសម្រួលលក់ចេញ។ មន្ត្រីដដែលបញ្ជាក់ថា មានក្រុមហ៊ុន ផ្សារទំនើបៗ និងលោកឧកញ៉ាៗជាដើមនៅតែជួយទិញជាបន្តបន្ទាប់ ដើម្បីយកទៅលក់បន្ត ឬធ្វើសប្បុរសធម៌ជាដើម។ គោលបំណងយើង គឺដើម្បីជួយកសិករ។ យើងទិញពីកសិករក្នុងតម្លៃមួយសមរម្យ ដែលធ្វើម៉េចឱ្យពួកគាត់សប្បាយចិត្ត។ តម្លៃល្ពៅ ដែលទិញពីកសិករ គឺមានតម្លៃចន្លោះពី២០០ ទៅ៣០០រៀលក្នុង១គីឡូក្រាម។ មន្ត្រីដដែលបន្ថែមទៀតថា នាពេលបច្ចុប្បន្ននេះ យ៉ាងហោចណាស់ ក៏នៅសល់ល្ពៅជាង២ពាន់តោនទៀតផងដែរ កំពុងតែត្រូវការរកទីផ្សារលក់ចេញ។

មានប្រសាសន៍នៅក្នុងពិធី បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីសប្តាហ៍មុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់សាធារណជន ឱ្យជួយគាំទ្រផលិតផលក្នុងស្រុក ដែលរួមទាំងដំណាំកសិកម្ម ដូចជាល្ពៅជាដើម។ ប៉ុន្តែក៏កុំឆ្លៀតយកឱកាសនេះ ដំឡើងថ្លៃទំនិញក្នុងស្រុក ហើយត្រូវចូលរួមជំរុញការផលិតនូវផលិតផលក្នុងស្រុកបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់កម្ពុជា៕
ដោយ៖ជុន កុសល



-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


