KPT+
អ្នកនិយមដំណើរកម្សាន្តតាមកោះ គួរកុំរំលងកោះសាមសិប ដែលនៅជាប់បណ្តោយទន្លេមេគង្គ
សម្រាប់អ្នកជាអ្នកនិយមដំណើរកម្សាន្តតាមកោះធម្មជាតិ អាចសាកល្បងបរិយាកាសថ្មី ផ្លាស់ពីដំណើរកម្សាន្តលើកោះ តំបន់សមុទ្រ មកកោះតំបន់ទន្លេវិញម្តង នៅសហគមន៍អេកូទេសចរណ៍កោះសាមសិប ដែលនៅជាប់បណ្តោយដងទន្លេ មេគង្គ ទឹកដីនៃខេត្តក្រចេះ ដើម្បីកម្សាន្ត និងគយគន់ទេសភាពដ៏ស្រស់ត្រកាលនៅទីនេះ។

ក្នុងវេលាខែធ្លាក់ខ្យល់នេះ (កត្តិក) ស័ក្ដិសមបំផុត សម្រាប់ដំណើរកម្សាន្តទៅកាន់ សហគមន៍អេកូទេសចរណ៍ កោះសាមសិប ក៏ព្រោះតែអំឡុងខែនេះ ទឹកទន្លឹងចាប់ផ្តើមស្រក ហើយលេចរូបរាងកោះដ៏ស្រស់ស្អាត នៃសហគមន៍អេកូទេសចរណ៍មួយនេះ។
សម្រាប់ការកម្សាន្តនៅតំបន់ សហគមន៍អេកូទេសចរណ៍ កោះសាមសិប ទេសចរអាចជិះទូកមើលសត្វស្លាប ដែលមានដល់រាប់រយប្រភេទ កំពុងរស់នៅតំបន់នេះ និងគយគន់ទេសភាពដ៏ត្រកាល នៃតំបន់កោះលើផ្ទៃទន្លេ មានទាំងព្រៃឈើអមដំណើរ និងស្តាប់សំឡេងនៃធម្មជាតិ។



ទន្ទឹមនេះ ទេសចរក៏អាចបោះតង់នៅលើកោះ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេ និងទទួលទានអាហារ ដែលរៀបចំដោយប្រជាសហគមន៍នៅទីនោះ ឬក៏ជ្រើសរើសស្នាក់នៅជាផ្ទះស្នាក់សហគមន៍ផងដែរ។



គួរឱ្យដឹងដែរថា សហគមន៍នេះ សម្បូរទៅដោយព្រៃឈើជាច្រើនប្រភេទ មានទាំងព្រៃរបោះ និងពាក់កណ្តាលស្រោង ដែលជាជម្រកសត្វព្រៃដ៍សំខាន់ សម្រាប់ សត្វខ្ទីង ប្រើស ជ្រូកព្រៃ ក្ងោក ត្មាតត្រយ៉ងចំកំកស ហើយសម្បូរដោយសត្វស្លាបរាប់រយប្រភេទ និងត្រីដ៏សម្បូរបែប។



សូមជម្រាបថា សហគមន៍អេកូទេសចរណ៍កោះសាមសិប ស្ថិតក្នុងទឹកដីនៃភូមិ ៣ គឺភូមិខ្សាច់លាវ ភូមិកោះខ្ញែរ និងភូមិពន្ធជា ចម្ងាយប្រមាណ ៩៥គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ។ សហគមន៍នេះ បង្កើតឡើងដោយផ្អែកលើធនធាន សក្តានុពលរបស់សហគមន៍ព្រៃឈើ និងសហគមន៍នេសាទភូមិទាំង៣នេះ។ ហើយទូទៅ ពលរដ្ឋរស់នៅតំបន់នេះ គឺពឹងអាស្រ័យទៅលើការប្រមូលអនុផលព្រៃឈើធ្វើស្រែចំការ ចិញ្ចឹមសត្វ និងការនេសាទជាដើម៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


