អត្ថបទនេះនិយាយអំពីទ្រឹស្ដីនៃការប្រមូលផ្ដុំទ្រព្យសម្បត្តិ ប្រមូលដើមទុនដែលជាដើមហេតុនាំឲ្យអ្នកមានកាន់តែមានឡើងហើយអ្នកក្រកាន់តែក្រទៅ។ ពួកគេមានរឿងបីយ៉ាងនេះខុសពីយើង។
១ រស់នៅជាមួយផ្នត់គំនិតផ្នែកហិរញ្ញវត្ថុ
អ្នកមានគឺជាមនុស្សដែលមានគំនិតច្នៃប្រឌិតមិនគួរឲ្យជឿនៅពេលនិយាយអំពីការរកស៊ីនិងស្វែងរកវិធីរកលុយផ្សេងៗ។ ពួកគេញែកខ្លួនឯងដាច់ពីអ្នកក្រដោយសារ ពួកគេចិញ្ចឹមបីបាច់ផ្នត់គំនិតរកកំណើនសេដ្ឋកិច្ចជានិច្ចដែលមានទស្សនៈខុសពីអ្នកក្រគិតពីការចាយប្រាក់ហ៊ឺហារ។
ផ្នត់គំនិតនេះជួយមនុស្សនានាឲ្យជោគជ័យហើយពួកអ្នកមានជំនឿថាតែងតែមានគម្រោងធំ ៗ និងល្អប្រសើរជាងមុន ដើម្បីធ្វើការហើយតែងតែរកបានលុយចូលច្រើនខ្សែ។ ទោះជាត្រូវបរាជ័យមួយនៅមានមួយទៀត។ ពួកគេបើកចំហរដើម្បីស្វែងរកគំនិតថ្មីៗ។ ពួកគេជឿជាក់ថាពួកគេតែងតែមានសមត្ថភាពធ្វើការផ្លាស់ប្ដូរនិងបង្កើតលទ្ធផលវិជ្ជមាន។
២ បង្កើតលំហូរប្រាក់ចំណូលច្រើន
អ្នកមានលុយកាន់តែច្រើនវាកាន់តែងាយស្រួលក្នុងការរកលុយបានច្រើនបន្ថែមប្រសិនអ្នកចេះគិត ហើយមធ្យោបាយងាយស្រួលនិងលឿនបំផុតដើម្បីរកលុយបានច្រើនគឺត្រូវមានចំណូលច្រើន។ វិធីនោះ អ្នកតែងតែមានលុយចូលហើយអាចប្រើប្រាក់ចំណូលលើសដើម្បីវិនិយោគលើលំហូរចំណូលថ្មី។ បើនិយាយឲ្យខ្លីទៅនេះគឺជាវិធីចម្បងដែលអ្នកមានរក្សាទ្រព្យសម្បត្តិ។
មានទម្រង់ជាមូលដ្ឋានពីរនៃប្រាក់ចំណូល គឺប្រាក់ចំណូលសកម្មដែលអ្នកធ្វើការដើម្បីប្រាក់ដែលអ្នករកបាន និងប្រាក់ចំណូលអកម្មដែលការទូទាត់មិនទាក់ទងដោយផ្ទាល់ទៅនឹងចំនួនម៉ោងដែលអ្នកធ្វើការទេ។ ប្រាក់ចំណូលអកម្មរួមមានទ្រព្យសម្បត្តិជួលភាគហ៊ុនភាគលាភមូលនិធិលិបិក្រមការសរសេរសៀវភៅឬបង្កើតកម្មវិធីដែលទាំងអស់នេះនឹងនាំមកនូវប្រាក់ចំណូលថេរពីការលក់ឬសួយសារ។
៣ ទទួលយកហានិភ័យតែម៉ត់ចត់
អ្នកមាន មិននិយមលេងសើចតាមអារម្មណ៍ លើការសម្រេចចិត្តហិរញ្ញវត្ថុធំ ៗ ឡើយ។ ពួកគេធ្វើអ្វីដែលពួកគេអាចធ្វើបាន ដើម្បីកាត់បន្ថយហានិភ័យ។ ពួកគេធ្វើការស្រាវជ្រាវនិងវិភាគជានិច្ច ពួកគេជួលមនុស្សថ្លៃៗ ហើយកំណត់ថា តើជម្រើសមួយណាសមនឹងតម្រូវការហិរញ្ញវត្ថុ និងបំណងប្រាថ្នាអាជីវកម្មរបស់ខ្លួន។ ពួកគេថ្លឹងថ្លែងពីគុណសម្បត្តិនិងគុណវិបត្តិមិនប្រើអារម្មណ៍ការអួតអាងឡើយ។
ពួកគេធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដោយសួរខ្លួនឯងថា “តើការនេះនឹងនាំខិតទៅជិតគោលដៅទេ?”
៤ ពួកគេតែងជៀសវាងការចំណាយ
ខណៈពេលដែលមនុស្សដែលមិនមែនជាអ្នកមានគិតតែអំពីការចំណាយលុយដោយគ្មានការព្រួយបារម្ភ ទិញឡាន អួតផ្ទះធំនិងសម្លៀកបំពាក់ថ្លៃ ៗ អ្នកមានយល់ថា អ្នកចំណាយកាន់តែច្រើនឱកាសមានបានកាន់តែរួមតូចឡើង។
អ្នកមានទទួលស្គាល់ថា អ្នកចំណាយតិចអ្នកនឹងមានប្រាក់កាន់តែច្រើនឡើងដើម្បីបង្កើនទ្រព្យសម្បត្តិក្នុងទំហំវិនិយោគ ។ ភាពសន្សំសំចៃគឺទាក់ទងនឹងប្រាក់ចំណូល ព្រមទំាងផ្នត់គំនិតម្ចាស់ចំណូលនោះ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Vancruzer
ចុចអាន៖ខុសគ្នាច្បាស់ដូចថ្ងៃ រវាងផ្នត់គំនិត អ្នកក្រនិងអ្នកមាន
ចុចអាន៖អតីតកម្មករសំណង់ ផ្តួល Jack Ma ក្លាយជាអ្នកមានបំផុតរបស់ ចិន