ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ អ្នកដែលលូតលាស់លឿន និងជោគជ័យ គឺចេះរៀនពីខ្លួនឯង
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំសិស្ស-និស្សិតទាំងអស់ ត្រូវបន្តរៀនសូត្រ ហើយជាពិសេសត្រូវរៀនសូត្រពីខ្លួនឯង ព្រោះការរៀនសូត្រពីខ្លួនឯង ពិតជាមានសារៈសំខាន់ខ្លាំងណាស់។

ការណែនាំនេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំង និងប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់និស្សិតដែលទទួលបានជ័យលាភីនាពេលនេះ ក៏ដូចជាសិស្ស-និស្សិតដទៃទៀត ត្រូវបន្តការរៀនសូត្របន្ថែមទៀត ដោយត្រូវរៀនពីគ្រប់ទីកន្លែង គ្រប់ពេលវេលា រៀនពីគ្រប់គ្នា និងរៀនពីខ្លួនឯងផងដែរ។ ការរៀនពីខ្លួនឯង គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយអ្នកដែលជោគជ័យ និងលូតលាស់លឿន គឺជាអ្នកដែលរៀនពីខ្លួនឯង។
«រៀនពីខ្លួនឯងសំខាន់ណាស់ ហេតុអីបានជាខ្ញុំនិយាយអញ្ចឹង ព្រោះខ្ញុំខ្លួនឯងនៅហ្នឹង ខ្ញុំមានអ្នកធ្វើការឲ្យខ្ញុំរាប់រយនាក់ គ្រប់វិស័យ អ្នកដែលលូតលឿន ជោគជ័យ គឺចេះរៀនពីខ្លួនឯង រៀនពីកំហុសខ្លួនឯង ចាំយកពីអ្វីដែលខ្លួនឯងជាចំណុចខ្សោយ ហើយខិតខំស្រាវជ្រាវ កែសម្រួល»។ នេះជាការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា បើបុគ្គលម្នាក់ៗ មិនមានឆន្ទៈ និងគ្មានការទទួលស្គាល់នូវចំណុចខ្សោយខ្លួនឯងទេ ទោះបីជាមានអ្នកបង្រៀនដល់ណាក៏ដោយ ក៏បុគ្គលនោះមិនចេះដែរ។ ដូច្នេះ ដើម្បីភាពលូតលាស់ និងជោគជ័យ គឺបុគ្គលម្នាក់ៗ ត្រូវហ៊ានទទួលស្គាល់នូវចំណុចខ្វះខាត ត្រង់ផ្នែកណាមួយ ហើយកែតម្រូវ និងរៀនសូត្រ ព្រមទាំងលើកទឹកចិត្តខ្លួនឯង បន្ថែមទៀត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


