ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ មើលឃើញពីភាពជោគជ័យ ៩ចំណុច ក្រោយចប់ស៊ីហ្គេម
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ពីសមិទ្ធផលជាច្រើនដែលកម្ពុជាទទួលបានភាពជោគជ័យពីការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងមានកេរិ៍្តឈ្មោះល្បីល្បាញកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ។ ភាពជោគជ័យដែលលោក យង់ ពៅ បានកត់សម្គាល់នៅពេលនេះ គឺមានដល់ទៅ៩ចំណុចឯណោះ។

តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃពុធ លោកបណ្ឌិត យង់ ពៅ រៀបរាប់ថា ចំណុចទី១ គឺកម្ពុជាសម្រេចបានជោគជ័យពិតប្រាកដក្នុងភាពជាម្ចាស់ផ្ទះ ដោយផ្តល់ជូនសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងភាពរីករាយ។ ទី២ កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ខ្លួនឯង ដោយឈរលើលេខរៀងទី៤ ទទួលបានមេដាយសរុប ២៨២គ្រឿង ក្នុងនោះមាស ៨១គ្រឿង ប្រាក់៧៤គ្រឿង សំរិទ្ធ១២៧គ្រឿង។ ទី៣ កម្ពុជាទទួលបានបេះដូង និងសេចក្តីស្រឡាញ់ពីប្រជាជនកម្ពុជាផ្ទាល់។ ទី៤ កម្ពុជាបានបង្ហាញសមត្ថភាពពិតរបស់ខ្លួន ទាំងសមត្ថភាពរៀបចំ និងសមត្ថភាពរបស់កីឡាករ។ ទី៥ បានបង្កើតភាពអស្ចារ្យចេញពីកីឡា និងទាញឱ្យមានការចាប់អារម្មណ៍ពីពិភពលោកពីការតស៊ូរបស់កីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណាក់ទឹកភ្លៀង។

ទី៦ ស្មារតីពិតរបស់ខ្មែរ គឺស្មារតីនៃប្រជាជាតិមានបេះដូងទូលាយ រួសរាយ អត់ធ្មត់ និងថ្លៃថ្នូរ។ ទី៧ តម្លៃពិតនៃសន្តិភាព កីឡារស់ក្នុងសន្តិភាព។ ទី៨ គឺនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ គឺមិនគិតថ្លៃឡើយ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជារ៉ាប់រងគ្រប់បែបយ៉ាង។ ទាំងនេះ បានធ្វើឱ្យកម្ពុជាទទួលបានមកវិញនូវអ្វីដែលនឹកស្មានមិនដល់ និងការចងចាំគ្មាន២ នៃព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ ចំណុចទី៩ចុងក្រោយនោះគឺ ការជោគជ័យបំផុតគឺល្បីសុះសាយនៃកីឡាគុនខ្មែរ និងល្បុក្កតោនៅលើឆាកអន្តរជាតិ។

សូមជម្រាបថា បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ កម្ពុជា ក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលជាព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តមួយ។ ក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ កម្ពុជាមានភាពលេចធ្លោ និងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិ ជាពិសេស គឺសមត្ថភាពកាន់តែខ្លាំងក្លាជាងមុន ដោយកម្ពុជាឈ្នះបានមេដាយចំនួន ២៨២គ្រឿង បើធៀបនឹងឆ្នាំ ១៩៩៥ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១០ និងទទួលបានមេដាយសំរិទ្ធចំនួន២ ប៉ុណ្ណោះ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


