KPT+
អ្នកឧកញ៉ា គិត ម៉េង ណែនាំពីការធ្វើរឿងដែលខ្លួនមិនពូកែ ដើម្បីរៀនសូត្រ និងជោគជ័យក្នុងជីវិត
អ្នកឧកញ៉ា គិត ម៉េង បានចែករំលែកពីផ្នត់កំនិត “ធ្វើអ្វីដែលអ្នកមិនពូកែ” ដើម្បីអាចរៀនសូត្រពីរឿងដែលខ្លួនមិនពូកែ និងវិវត្តទៅជារឿងជោគជ័យនៅក្នុងជីវិត។

អ្នកឧកញ៉ា គិត ម៉េង ជាអ្នកជំនួញល្បីឈ្មោះ និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចែករំលែកបែបនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីសប្តាហ៍មុន។ ការចែករំលែកនេះ បន្ទាប់ពីមនុស្សមួយចំនួនធំ តែងតែបោះបង់នូវកិច្ចការអ្វីមួយដែលខ្លួនយល់ថា ពិបាក មិនពូកែលើវា ឬ មិនអាចធ្វើបានជាដើម។ ភាគច្រើន មនុស្សគ្រប់រូប តែងអនុវត្តនូវអ្វីដែលខ្លួនពូកែស្រាប់ បោះបង់ ឬ ចុះចាញ់អ្វីដែលខ្លួនធ្វើមិនបានល្អ។
ហេតុនេះហើយ ទើបម្ចាស់ជំនួញល្បីឈ្មោះរូបនេះ ចែករំលែកពីផ្នត់គំនិត “ធ្វើអ្វីដែលអ្នកមិនពូកែ” ដើម្បីជាការភិវឌ្ឍ និងរីកចម្រើនក្នុងជីវិត។ អ្នកឧកញ៉ា បានសរសេរថា៖ “ “ធ្វើអ្វីដែលអ្នកមិនពូកែ” គឺជាផ្នត់គំនិតរីកចម្រើន និងជាការជឿជាក់ថាយើងអាចកែលម្អ និងធ្វើឱ្យអ្វីៗកាន់តែប្រសើរឡើងតាមពេលវេលា ដោយការខិតខំប្រឹងប្រែង និងរៀនពីកំហុសឆ្គង។ ការទទួលយកបញ្ហាប្រឈម និងការជំរុញខ្លួនយើងឱ្យប្រឹងប្រែងធ្វើកិច្ចការដែលយើងធ្វើមិនទាន់បានល្អ អាចនាំឱ្យយើងមានភាពរីកចម្រើនអស្ចារ្យ និងធ្វើឲ្យខ្លួនយើងប្រសើរទ្បើង”។

លោកសង្កត់ធ្ងន់ថា នៅពេលដែលមនុស្សមិនពូកែលើអ្វីមួយ នោះនឹងមានការខកចិត្ត ឬ ចង់បោះបង់ភាពបរាជ័យនោះចោល។ ផ្ទុយទៅវិញ ប្រសិនជាមនុស្សចេះរៀនសូត្រពីរឿងបរាជ័យ ចេញដោះស្រាយបញ្ហាលំបាក និងអាចទទួលយកការរិះគន់ដើម្បីស្ថាបនាពីមនុស្សជុំវិញខ្លួនបាន នោះស្មើនឹងទទួលបានជំនាញថ្មី និងចំណេះដឹងថ្មីមួយទៀតសម្រាប់ខ្លួនឯង។ ការប្រឈមនឹងបញ្ហាទាំងនោះ អាចបង្កើតភាពធន់ សម្រាប់សម្របខ្លួននឹងស្ថានភាពថ្មី នឹងទទួលយកការទទួលខុសត្រូវបន្ថែមទៀតក្នុងជីវិត។
ផ្នែកដ៏អស្ចារ្យបំផុតនៃផ្នត់គំនិតនេះ គឺនៅពេលដែលបុគ្គលគ្រប់រូប ពិនិត្យលើចំណុចខ្សោយរបស់ខ្លួន ហើយចាប់ផ្តើមមើលឃើញភាពលូតលាស់ និងការរីកចម្រើន។ អ្នកកាន់តែមានទំនុកចិត្តក្នុងការប្រឈមមុខនឹងបញ្ហា និងយកឈ្នះស្ថានភាពនោះ។ ផ្នត់គំនិតនេះ នឹងជួយឱ្យអ្នកមានទំនាក់ទំនងជាមួយអ្នកដទៃរឹងមាំ ចែករំលែកបទពិសោធគ្នាទៅវិញទៅមក ជាមួយអ្នកដែលឆ្លងកាត់បទពិសោធស្រដៀងគ្នា។ នេះបើ អ្នកឧកញ៉ា គិត ម៉េង។

អ្នកឧកញ៉ា សំណូមពរឱ្យសាធារណជន កុំរស់នៅក្នុងភាពសុខស្រួលរបស់ខ្លួន ហើយយកកំនិត ធ្វើអ្វីដែលខ្លួនមិនពូកែ មកអនុវត្ត និងរៀនសូត្រពីបញ្ហាដែលជួបប្រទះ។ ទោះបីជាជួបការលំបាក ប៉ុន្តែ ភាពលំបាកនោះជួបតែដំបូងៗប៉ុណ្ណោះ យូរៗទៅ មនុស្សនឹងមានការព្យាយាម រៀនពីភាពបរាជ័យនោះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


