Connect with us

ព័ត៌មានអន្ដរជាតិ

អតីតកម្មករសំណង់ ផ្តួល Jack Ma ក្លាយជាអ្នកមានបំផុតរបស់ ចិន

បានផុស

នៅ

ប្រទេសចិន បានបង្កើតមហាសេដ្ឋីជាង២០០នាក់កាលពីឆ្នាំមុន ដោយសារទីផ្សារភាគហ៊ុនដែលកំពុងរីកចម្រើននិងការចុះបញ្ជីក្រុមហ៊ុនថ្មី បានជួយប៉ះប៉ូវការខូចខាតដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេដ្ឋកិច្ចរបស់ចិន ត្រូវបានគេមើលឃើញថា មានការរីកលូតលាស់ស្របពេលហិរញ្ញវត្ថុរបស់ប្រទេសផ្សេងទៀតនៅលើពិភពលោក កំពុងរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩។

កំណើននេះជួយឲ្យប្រទេសចិនបង្កើតបានមហាសេដ្ឋីថ្មីៗ ដោយលោក Zhong Shanshan នៃក្រុមហ៊ុនទឹកបរិសុទ្ធ Nongfu ក្លាយជាអ្នកមានបំផុតរបស់ប្រទេសចិនបន្ទាប់ពីយកឈ្នះលោក Jack Ma ដែលមានបញ្ហាជាមួយថ្នាក់ដឹកនាំចិន ក្នុងរយៈពេល១២ខែចុងក្រោយ។

លោក Zhong មានទ្រពសម្បត្តិប្រមាណ៨៥ពាន់លានដុល្លារ បន្ទាប់ពីម៉ាកភេសជ្ជៈរបស់គាត់ដែលមានលក់តែ កាហ្វេនិងទឹកផ្លែឈើក៏ដូចជាដបទឹកសុទ្ធ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

ក្នុងនាមជាអតីតកម្មករសំណង់ លោក Zhong រកលុយបានតាមរយៈការលក់ភាគហ៊ុនជាសាធារណៈលើកដំបូងចំនួន១.១ពាន់លានដុល្លារ នៅក្នុងទីក្រុងហុងកុងកាលពីឆ្នាំមុន។

បញ្ជីអ្នកមានសកលលោករបស់ក្រុមហ៊ុន Hurun បានបង្ហាញថា ជនជាតិចិនចំនួន២៥៩នាក់ បានក្លាយខ្លួនជាមហាសេដ្ឋីមានទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២០ ច្រើនជាងប្រទេសដទៃទៀតនៅលើពិភពលោក ហើយនាំឲ្យប្រទេសនេះមានមហាសេដ្ឋីសរុបចំនួន១,០៥៨នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មហាសេដ្ឋីយល់ថា ប្រាក់ជាមូលហេតុភាគច្រើននៃការបែកបាក់ស្នេហា

ចុចអាន៖ សិក្សាពី​មហាសេដ្ឋីជប៉ុនដែលជោគជ័យព្រោះបង្កើតក្រុមហ៊ុនផ្តល់ប្រឹក្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម