KPT+
ទម្លាប់ ៧ យ៉ាងរបស់អ្នកមាន ដែលអ្នកគួរអនុវត្ត
មនុស្សជាច្រើនប្រហែលជាចង់ក្លាយជាអ្នកមាន។ ប៉ុន្តែដើម្បីក្លាយជាអ្នកមាន មិនមែនជាការងាយស្រួលនោះទេ។ បន្ថែមពីលើសំណាង វាក៏ទាមទារការខិតខំប្រឹងប្រែង និងទម្លាប់ល្អផងដែរ។
ថ្ងៃនេះកម្ពុជាថ្មីនឹងនិយាយអំពីទម្លាប់ ៧ យ៉ាងរបស់អ្នកមានដែលអ្នកគួរអនុវត្ត។ បើអាចធ្វើតាមបាន ធានាថាក្លាយជាអ្នកមានមិនខាន។

១ កំណត់គោលដៅច្បាស់លាស់
អ្នកមានគ្រប់រូបមានគោលដៅច្បាស់លាស់ក្នុងជីវិត។ ពួកគេដឹងពីអ្វីដែលពួកគេចង់បាន និងអ្វីដែលពួកគេនឹងធ្វើដើម្បីសម្រេចវា។ ពួកគេនឹងមិនខ្ជះខ្ជាយពេលវេលាលើអ្វីដែលមិនសំខាន់ ឬមិនជួយពួកគេឆ្ពោះទៅរកគោលដៅរបស់ពួកគេ
២ ការធ្វើផែនការហិរញ្ញវត្ថុ
អ្នកមានផ្តោតលើហិរញ្ញវត្ថុ។ ពួកគេរៀបចំផែនការហិរញ្ញវត្ថុយ៉ាងប្រយ័ត្នប្រយែង ដើម្បីឲ្យពួកគេមានប្រាក់នៅសល់ និងទទួលបានប្រាក់ពីការសន្សំ។ ពួកគេនឹងមិនខ្ជះខ្ជាយលុយឬខ្ចីប្រាក់លើសពីមធ្យោបាយរបស់ពួកគេនោះទេ។
៣ ខិតខំធ្វើការ
អ្នកមានភាគច្រើនធ្វើការលំបាក។ ពួកគេនឹងលះបង់ពេលវេលានិងកម្លាំងពេញលេញដើម្បីសម្រេចកិច្ចការ។ ពួកគេនឹងមិនចុះចាញ់នៅពេលប្រឈមមុខនឹងឧបសគ្គ ហើយនឹងមិនចុះចាញ់ដោយងាយ។
៤ រៀនជានិច្ច
អ្នកមានឲ្យតម្លៃលើការរៀនសូត្រ។ ពួកគេនឹងរៀនអ្វីថ្មីៗ លើសពីនេះទៀតពួកគេតែងតែមានចំណេះដឹង និងជំនាញបន្ថែមទៀត។ ពួកគេនឹងមិនឈប់រៀនសូម្បីតែបន្ទាប់ពីពួកគេទទួលបានជោគជ័យក៏ដោយ។
៥ មើលពិភពលោកក្នុងពន្លឺវិជ្ជមាន
អ្នកមានមានអាកប្បកិរិយាល្អ។ ពួកគេមានសុទិដ្ឋិនិយម ហើយជឿថាពួកគេអាចជោគជ័យ។ ពួកគេនឹងមិនស្ថិតនៅលើភាពបរាជ័យឡើយ ហើយនឹងក្រោកឡើងតស៊ូម្ដងទៀត។
៦ ជួយអ្នកដទៃ
អ្នកមានតែងតែជួយអ្នកដទៃ។ ពួកគេជឿថាការផ្តល់គឺជាសុភមង្គល។ ពួកគេចែករំលែកចំណេះដឹង ជំនាញ និងលុយរបស់ពួកគេជាមួយអ្នកដទៃ។
៧ ថែរក្សាសុខភាព
អ្នកមានយកចិត្តទុកដាក់ច្រើនលើសុខភាពរបស់ខ្លួន។ ពួកគេនឹងញ៉ាំអាហារដែលមានជីវជាតិ។ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងសម្រាកឲ្យបានគ្រប់គ្រាន់ ពួកគេដឹងថាសុខភាពល្អគឺសំខាន់សម្រាប់ជោគជ័យ។
ទោះជាយ៉ាងណាក៏ដោយ ទម្លាប់របស់អ្នកមានទាំងនេះគ្រាន់តែជាការណែនាំប៉ុណ្ណោះ។ នេះមិនមានន័យថា ប្រសិនបើអ្នកធ្វើតាមពួកគេទាំងអស់ អ្នកនឹងក្លាយជាអ្នកមានភ្លាមៗនោះទេ។ មានកត្តាផ្សេងទៀតរួមផ្សំគ្នា។ ហើយក៏មានកត្តាជាច្រើនទៀតដែលជះឥទ្ធិពលលើភាពជោគជ័យ ដូចជាសំណាង ឱកាស និងកាលៈទេសៈ។ ហើយការធ្វើតាមទម្លាប់ទាំងនេះ ប្រាកដជាបង្កើនឱកាសជោគជ័យរបស់អ្នកទៅថ្ងៃអនាគត។
បន្ថែមពីលើទម្លាប់នៃអ្នកមាន មានគន្លឹះផ្សេងទៀត។ វានឹងជួយអ្នកឲ្យក្លាយជាអ្នកមានដូចខាងក្រោម៖
ការវិនិយោគ ការវិនិយោគគឺជាវិធីដ៏ល្អមួយដើម្បីបង្កើនទ្រព្យសម្បត្តិរបស់អ្នក។ អ្នកអាចវិនិយោគលើភាគហ៊ុន មូលនិធិទៅវិញទៅមក ឬអចលនទ្រព្យ។
បង្កើតអាជីវកម្ម ការបង្កើតអាជីវកម្មគឺជាវិធីដ៏ល្អមួយដើម្បីរកលុយដោយខ្លួនឯង។ អ្នកអាចចាប់ផ្តើមអាជីវកម្មខ្នាតតូច ឬពង្រីកវា។
ការសន្សំប្រាក់គឺជាការចាំបាច់ក្នុងការកសាងទ្រព្យសម្បត្តិ។ អ្នកអាចសន្សំយ៉ាងហោចណាស់ ១០% នៃប្រាក់ចំណូលរបស់អ្នក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាថ៌កំបាំងទាំង ៨ អ្នកមានពិតប្រាកដនិយមធ្វើ ដើម្បីបង្កើនចំណូលទ្វេគុណ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១៦ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១៦ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


