KPT+
មេរៀនជីវិតដ៏មានតម្លៃទាំង ៨ ក្នុងរឿង “Moana”
រឿង“ Moana” ជាភាពយន្តពោរពេញទៅដោយមេរៀនជីវិតច្រើនអនេកក្នុងចំណោមភាពយន្ត Disney ដទៃទៀត។
ខាងក្រោមនេះជាមេរៀនល្អៗពីភាពយន្ត “Moana”៖
១. មនុស្សរមែងងាយត្រូវគេបោកបញ្ឆោតដោយមាសពេជ្រ

តួអង្គក្ដាម Tamatoa ជាសត្វពោរពេញដោយល្បិច គាត់បានបញ្ឆោតពពួកត្រីដោយដាក់វត្ថុភ្លឺផ្លេកដើម្បីចាប់ពួកវាមកធ្វើជាចំណីរបស់ខ្លួន។ មេរៀនដូចគ្នានេះក៏ត្រូវបាន Moana បោក Tamatoa ដោយគ្របខ្លួនគាត់នៅក្នុងសារ៉ាយដែលមានពន្លឺភ្លឺៗ ខណៈក្ដាមលោភលលន់នេះចាប់ខ្លួន Maui ។
២. ប្រឈមនឹងការភ័យខ្លាចរបស់ខ្លួន

Moana ជួបការភ័យខ្លាចស្ទើរតែគ្រប់ឈុត ប៉ុន្តែនាងជម្នះវារហូត ជាពិសេសត្រង់ឈុតត្រឡប់ទៅតទល់នឹងទេពធីតាភ្លើង Te Ka ដោយនាងសង្ឃឹមថា នឹងអាចបំពេញភារកិច្ចដែលមហាសមុទ្របានផ្តល់ឱ្យខ្លួន។
Maui ក៏ប្រឈមមុខនឹងការភ័យខ្លាចនៅក្នុងឈុតនេះផងដែរ ខណៈគេត្រឡប់ទៅជួយ Moana វិញ បន្ទាប់ពីគេបានបដិសេធថាមិនតទល់ជាមួយទេពធីតាភ្លើងទៀតនោះទេ។
៣. បើជីវិតដួលចុះ ត្រូវព្យាយាមក្រោកឡើងម្តងហើយម្តងទៀត រហូតដល់អាចឈរបាន

តួអង្គ Maui តែងតែមានអារម្មណ៍ថាខ្លួនចាញ់ជាច្រើនដងពេញមួយខ្សែភាពយន្ត ប៉ុន្តែគេនៅតែក្រោកឈរប្រយុទ្ធជាមួយអារម្មណ៍ទន់ខ្សោយ។ នៅទីបំផុតគេបានក្លាយជាមនុស្សដែលរឹងមាំបំផុតនិងពូកែបំផុត។
៤. មនុស្សដែលអ្នកស្រឡាញ់ មិនឃ្លាតទៅណាឆ្ងាយទេ ដំបូន្មានរបស់ពួកគេរមែងស្ថិតស្ថេរជាមួយអ្នកជានិច្ច

លោកយាយ Tala បានទទួលមរណភាពទៅហើយ ប៉ុន្តែដោយសារជំនឿរបស់លោកយាយបានជំរុញ Moana ឲ្យធ្វើតាមការហៅនៃមហាសមុទ្រ។ លោកយាយ Tala ប្រាប់ Moana ថាជីដូនរូបនេះនឹងត្រលប់មករកនាងវិញគ្រប់ពេលដែលនាងត្រូវការគាត់បំផុត។ កត្តានេះធ្វើឲ្យ Moana ហ៊ានត្រឡប់ទៅតទល់ជាមួយទេពធីតាភ្លើងពេលដែលនាងចង់បោះបង់។
៥. បើអ្នកធ្វើខុស អ្នកត្រូវកែប្រែវា

Maui បានធ្វើឱ្យមនុស្សស្លាប់ ដោយសារលួចយកបេះដូងរបស់ Te Fiti ព្រោះគេគិតថា នឹងធ្វើឱ្យមនុស្សរីករាយ។ ផ្ទុយទៅវិញគេបានបំផ្លាញមហាសមុទ្រនិងកោះទាំងអស់ដែលភាវៈមានជីវិតរស់នៅ។ Moana បានមកបង្រៀន Maui អំពីកំហុសរបស់គេ ហើយជួយគេក្នុងការសងការខូចខាតដែលខ្លួនបានបង្កឡើង។
៦. កុំខ្លាចនឹងភាពខុសគេរបស់ខ្លួន

លោកយាយ Tala ជាមនុស្សប្លែកពីគេទាំងអស់នៅលើកោះ។ ប៉ុន្តែស្ត្រីចំណាស់រូបនេះ មិនដែលខ្លាចអ្វីដែលអ្នកដទៃលើកោះគិតយ៉ាងម៉េចចំពោះគាត់ ឬរបៀបដែលគាត់រស់នៅ ខុសពីគេឡើយ។ គាត់គ្រាន់តែធ្វើអ្វីដែលធ្វើឱ្យខ្លួនសប្បាយចិត្ត ហើយព្យាយាមបង្រៀនអ្នកដទៃឱ្យរៀនធ្វើដូចគ្នា។
៧. មនុស្សគ្រប់រូបត្រូវការក្ដីស្រឡាញ់

មូលហេតុដែល Maui លួចយកបេះដូងរបស់ Te Fiti ដំបូងឡើយដោយសារតែគេចង់បានសេចក្តីស្រឡាញ់ពីមនុស្ស។ Maui ធ្លាប់បានឪពុកម្តាយបោះបង់ចោលតាំងពីនៅតូច ដូច្នេះគេតែងតែស្វែងរកក្តីស្រឡាញ់ ពីព្រោះវាអវត្តមានពីជីវិតរបស់គេដ៏សែនយូរ។
៨. អ្នករឹងមាំ ជាងអ្វីអ្នកគិត

ដំបូងឡើយ Moana មិនបានដឹងអ្វីសោះ ក្រៅតែពីជិះទូកតែម្នាក់ឯងដើម្បីប្រគល់បេះដូង Te Fiti ទៅម្ចាស់ដើមវិញ។ ទោះយ៉ាងណា Moana បានដឹងថាខ្លួនមានថាមពលខ្លាំងជាងអ្វីដែលនាងធ្លាប់ដឹង នៅពេលនាងអាចស៊ូទ្រាំហើយឆ្លងកាត់រាល់ឧបសគ្គបាន។ ទោះបីជាមានពេលខ្លះនាងចង់បោះបង់ចោលក៏ដោយ នាងតែងតែរកឃើញនូវកម្លាំងក្នុងខ្លួនដើម្បីបន្តឆ្ពោះទៅរកគោលដៅ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ odyssey
ចុចអាន៖ មេរៀនជីវិតទាំង ៥ ដែលអាចរៀនពីភាពយន្តរឿង “Mulan”
ចុចអាន៖ មេរៀនជីវិតសំខាន់ៗ ៤ ដែលគ្រប់គ្នាអាចរៀនពីភាពយន្ត Kung Fu Panda

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង