KPT+
មេរៀនជីវិតទាំង ៥ ដែលអាចរៀនពីភាពយន្តរឿង “Mulan”
រឿង “Mulan” ជាភាពយន្តដែលរៀបរាប់ពីអ្នកចម្បាំងស្រីម្នាក់នៃប្រវត្តិសាស្ត្រអាណាចក្រចិនបុរាណ។ ភាពយន្តគំនូរជីវចលនេះ ចាក់បញ្ចាំងលើកដំបូងកាលពីឆ្នាំ ១៩៩៨ នៅសហរដ្ឋអាមេរិក ដែលផលិតដោយក្រុមហ៊ុន Disney។ រឿង “Mulan” ទទួលបានការគាំទ្រពីយុវវ័យជាច្រើន និងបានលើកទឹកចិត្តក្មេងៗក៏ដូចជាមនុស្សេពេញវ័យថា គ្មានអ្វីដែលមិនអាចទៅរួចទេ ឲ្យតែមានការព្យាយាម។ ក្រៅពីនោះ ភាពយន្តនេះនៅមានមេរៀនជីវិតជាច្រើនទៀតដែលអាចរៀនសូត្របានផងដែរ។
១. ទទួលយកអ្នកដទៃ

Mulan ជាមនុស្សស្រីម្នាក់ដែលជាគម្រូក្នុងការរាប់អានមនុស្សទូទៅ។ មិនថា Yao មានកាយវិការច្រងេងច្រងាងយ៉ាងណា ក៏នាងបង្ហាញនូវការរាប់អានចំពោះពួកគេដោយស្មោះ។ Mulan មានចិត្តល្អប្រពៃចំពោះមនុស្សគ្រប់គ្នាដែលខ្លួនជួប តែនាងមិនអនុញ្ញាតឱ្យនរណាម្នាក់មើលងាយនោះទេ។
២. ចាត់ទុកគ្រួសារជាទីមួយ

Mulan ជាកម្រូនៃកូនកត្តញ្ញូគ្រប់រូប។ វីរៈនារីម្នាក់នេះបានប្រថុយជីវិត ដោយបានចូលទៅក្នុងជួរកងទ័ពក្លែងខ្លួនជាបុរសដើម្បីជំនួសឪពុក ព្រោះចង់ជួយសង្គ្រោះជីវិតគាត់។ នាងដឹងថា ខ្លួននឹងរងការពិន័យចំពោះការបំពានច្បាប់ដោយអាចផ្តន្ទាទោសដល់ស្លាប់ ប៉ុន្តែនាងនៅតែរំលងច្បាប់នោះដដែល។ ការលះបង់និងភាពក្លាហានដែលមិនចេះរាថយរបស់ Mulan បានធ្វើឲ្យឪពុករបស់នាងរួចរស់ជិវិត និងមានសុខភាពល្អឡើងវិញ។
៣. អ្នករឹងមាំជាងអ្វីដែលអ្នកដឹង

តាមពិតទៅ មនុស្សម្នាក់ៗសុទ្ធតែមានកម្លាំងពិសេសក្នុងការប្រឈមនឹងបញ្ហាឬគ្រោះថ្នាក់នានា។ នៅពេល Mulan ហៀបនឹងបោះបង់ចោលលែងចង់តស៊ូអ្វីទាំងអស់ នាងបានរកឃើញថា ខ្លួនអាចជួយជីវិតរបស់មេទ័ព ហើយក្លាយជាអ្នកចម្បាំងដែលមានជំនាញម្នាក់នៅក្នុងជំរុំ។ នាងបង្ហាញប្រាប់យើងថា ការប្តេជ្ញាចិត្តនិងការតស៊ូគឺជាគន្លឹះនៃភាពជោគជ័យទាំងឡាយ។
៤. ធ្វើតាមបេះដូងជានិច្ច

គ្មានអ្វីធ្វើបានល្អ ជាងការធ្វើតាមបេះដូងរបស់ខ្លួនទេ។ Mulan បង្រៀនយើងឱ្យឈប់គិតពីអ្វីដែលមិនអាចទៅរួច ព្រោះយើងម្នាក់ៗគឺជាអ្នកទទួលខុសត្រូវលើវាសនាផ្ទាល់ខ្លួន ហើយក៏ជាអ្នកទទួលខុសត្រូវចំពោះខ្លួនឯង ដើម្បីឲ្យខ្លួនឯងទទួលសុភមង្គល។
៥. ភេទមិនមែនជាបញ្ហាចោទ

មិនថាអ្នកជាមនុស្សប្រុសឬស្រីទេ អ្នកអាចធ្វើកិច្ចការដូចគ្នាឲ្យជោគជ័យបាន។ Mulan បង្រៀនយើងឲ្យមើលទៅហួសពីអ្វីដែលយើងឃើញ ដោយរំឭកយើងថា តួនាទីយេនឌ័រមិនមែនជាបញ្ហារារាំងក្នុងសម្រេចគោលដៅនោះឡើយ ប៉ុន្តែការដែលមិនសម្រេចអ្វីមួយនោះដោយសារការបដិសេធរបស់សង្គមចំពោះតួនាទីស្ត្រីទៅវិញទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ odyssey
ចុចអាន៖ ព្រះនាង ៦ អង្គក្នុងភាពយន្តរបស់ Disney បានបង្រៀនរឿង ៦ យ៉ាងដល់អ្នកទស្សនា
ចុចអាន៖ រឿងគួរឱ្យចាប់អារម្មណ៍ទាំង៧ ពីតារាស្រី Liu Yifei តួអង្គ Mulan
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


