KPT+
ចរិតតួឯកប្រុសក្នុងភាពយន្តភាគកូរ៉ ៤ រឿងឆ្លុះបញ្ចាំងតម្លៃនៃបុរសពិត
រឿងភាគកូរ៉េរ៉ូមែនទិក ឬ K-Dramas ត្រូវបានគេស្គាល់ថា ជារឿងបង្កប់ចរិតតួឯកប្រុសស្ទើរតែល្អឥតខ្ចោះដែលនារីៗសុទ្ធតែចង់បានជាគូ ប៉ុន្តែ ការពិតមិនដឹងថាមានឬអត់ទេ។
យ៉ាងណា បុគ្គលិកលក្ខណៈរបស់របស់តួទាំងនោះ ក៏បង្ហាញពីតម្លៃភាពជាបុរស ដែលមនុស្សប្រុសទូទៅអាចរៀនសូត្របាន។
១. រឿង “Crash Landing on You”

ភាពយន្តភាគ “Crash Landing on You” ស្ថិតនៅក្នុងចំណោមខ្សែភាពយន្តកូរ៉េដែលទទួលបានការពេញនិយមបំផុតនៅប្រទេសកូរ៉េខាងត្បូងកាលពីចុងឆ្នាំ ២០១៩ ។
រឿងរ៉ាវនិយាយពី តួស្រី Yoon Se-ri (សម្ដែងដោយ Son Ye-jin) ជាប្រជាជនរបស់កូរ៉េខាងត្បូងដែលធ្លាក់ចូលតំបន់កងទ័ពរបស់កូរ៉េខាងជើង និងត្រូវបាននាយទាហាន Ri Jung Hyuk (សម្ដែងដោយ Hyun Bin) បានជួយសង្គ្រោះនាង។ រឿងនេះបង្ហាញចរិតលក្ខណៈតួប្រុសដែលជាមនុស្សស្ងប់ស្ងាត់ មិនសូវមាត់ក ប៉ុន្តែស្មោះត្រង់បំផុត ក៏ជាមនុស្សប្រុសម្នាក់ដែលសុខចិត្តនឹងប្រឆាំងឪពុក ខណៈអ្នកមានគុណឲ្យខ្លួនសម្លាប់ មនុស្សស្រីដែលគេស្រឡាញ់។ តួអង្គទាំងពីរជាមនុស្សមកពីប្រទេសដែលជាសត្រូវនឹងគ្នា ប៉ុន្តែភាពស្មោះត្រង់បានរុញច្រានស្នេហាពួកគេឲ្យបញ្ចប់ដោយភាពរីករាយ។
២. រឿង “What’s Wrong with Secretary Kim?”

តួប្រុស Lee Young-joon (សម្ដែងដោយ Park Seo-joon) ជាថៅកែដែលមិនខ្វល់ពីបុគ្គលិកណាឡើយ។ Lee Young-joon មានលេខាធិការស្រីនាង Kim Mi-so (សម្ដែងដោយ Park Min-young) ដែលខិតខំធ្វើការដើម្បីបំពេញនូវរាល់តម្រូវការរបស់ចៅហ្វាយនាយ។
រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ ក្នុងភាពយន្តនេះគឺតួប្រុសជានាយកក្រុមហ៊ុនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់ បែរជាធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនារីក្រីក្រដែលលេខារបស់ខ្លួន ក្រោយនាងលាឈប់ពីការងារ។ ថ្វីបើ តួប្រុសមានទ្រព្យច្រើនក្ដី តែចរិតរបស់គេឆ្លុះបញ្ចាំងពីការលុបបំបាត់ការប្រកាន់វណ្ណៈរវាងអ្នកមានអ្នកក្រ និងចង់ប្រាប់ថា ស្នេហាពិតពុំមានបែងចែកអ្នកគ្មានទ្រព្យឬអត់នោះទេ។
៣. រឿង “It’s Okay to not be Okay”

ភាពយន្តភាគថ្មីរបស់កូរ៉េរឿង “It’s Okay to not be Okay” សម្ដែងដោយ Kim Soo-hyun ដើរតួជា Moon Koo-tae ដែលជាអ្នកមើលថែអ្នកជំងឺនៅមន្ទីរពេទ្យវិកលចរិក។ វាសនានាំគ្រូពេទ្យរូបនេះឲ្យទៅជួបអ្នកនិពន្ធសៀវភៅកុមារនាង Ko Moon-young (សម្ដែងដោយ Seo Ye-ji)។
តួអង្គទាំងពីរចាប់អារម្មណ៍គ្នាភ្លាមៗ ប៉ុន្តែរឿងរ៉ាវអតីតកាលរបស់តួអង្គស្រីនាំឲ្យទំនាក់ទំនងពួកគេប្រឈមនឹងបញ្ហា។
យ៉ាងណាមិញ ដោយសារ Moon Koo-tae ជាអ្នកថែទាំអ្នកជំងឺ តួប្រុសរូបនេះ បង្ហាញការចិត្តទុកដាក់និងមើលថែចំពោះ Ko Moon-young អស់ពីចិត្ត។ តួអង្គប្រុស តំណាងឲ្យបុរសទាំងឡាយដែលគួរយកចិត្តទុកដាក់ចំពោះមនុស្សស្រីដែលធ្លាប់រងគ្រោះដោយអំពើហិង្សាកាលពីក្មេង។
“It’s Okay to not be Okay” ជារឿងមួយក្នុងចំណោមខ្សែភាពយន្តកូរ៉េខាងត្បូងដ៏កម្រ ដែលនិយាយពីសុខភាពផ្លូវចិត្ត និងការបំពានផ្លូវភេទក្នុងសង្គម។
៤. រឿង “Something in the Rain”

សម្តែងដោយតារាប្រុស Jung Hae-in និងតារាស្រី Son Ye-jin។ រឿងនេះកើតឡើងរវាងស្នេហាខុសវ័យរបស់តួឯកស្រី Yoon Jin-a អាយុ ៣៥ ឆ្នាំនិងតួឯកប្រុស Seo Jun-hui អាយុ ២០ ឆ្នាំ។
តួប្រុស Jun-hui ជាប្អូនប្រុសរបស់មិត្តតួស្រី Jin-a។ តួអង្គទាំងពីរបានលង់ស្រឡាញ់គ្នាក្រោយធ្វើការក្នុងអគារជាមួយគ្នា ប៉ុន្តែគ្រួសារមិនពេញចិត្តចំពោះគម្លាតអាយុរវាងពួកគេឡើយ។ ត្បិតតែតួប្រុស Jun-hui អាយុតិច តែគេមានលក្ខណៈចាស់ទុំ កក់ក្ដៅ និងចរិតគួរឱ្យស្រឡាញ់ ហើយគេបង្ហាញថា អាយុមិនមែនជាបញ្ហានៃសុភមង្គលគ្រួសារទេ ទោះបីមនុស្សប្រុសអាយុប្អូនក៏ដោយ ក៏អាចមើលថែមនុស្សស្រីបានដែរ។
រឿងនេះមិនត្រឹមតែជារឿងមនោសញ្ចេតនាប៉ុណ្ណោះទេ ប៉ុន្តែវាលើកយកបញ្ហាការយាយីផ្លូវភេទ និងវិសមភាពយេនឌ័រនៅកន្លែងធ្វើការផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ asiaone
ចុចអាន៖ មេរៀនជីវិតល្អៗពីភាពយន្តភាគ “Crash Landing On You” សម្រាប់យុវវ័យ
ចុចអាន៖ រឿងរ៉ាវ ៥ យ៉ាងដែលអ្នកគាំទ្រមិនធ្លាប់បានដឹងពីតួប្រុស It’s Okay to Not Be Okay
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


