KPT+
មេរៀនដ៏មានតម្លៃពីភាពយន្តរឿង Frozen សម្រាប់កូនៗលោកអ្នក
“Frozen” ជាខ្សែភាពយន្តគំនូរជីវចលបែបបែប 3D របស់អាមេរិកដែលផលិតនៅឆ្នាំ ២០១៣ ដោយផលិតកម្មយក្ខ Walt Disney។ ជាខ្សែភាពយន្តគំនូរជីវចលរបស់ Disney លើកទី ៥៣ ដែលដកស្រង់ពីរឿងដើមនាឆ្នាំ ១៨៤៤ របស់កវី Hans Christian Andersen។ រឿងនេះទទួលបានគាំទ្រខ្លាំង រហូតផលិតវគ្គ ២ កាលពីឆ្នាំ ២០១៩។
ក្នុងនោះភាពយន្តដ៏ល្បីល្បាញនេះ បង្កប់មេរៀនជីវិតយ៉ាងសន្ធឹកអាចឲ្យទស្សនិកជនយកទៅត្រិះរិះ និងរៀនសូត្រតាមផងដែរ។
១. ផ្ដល់អទិភាពគ្រួសារជាទីមួយ
ក្រោយ អែលសា ចាកចេញពីវាំងដោយសារមិនទាន់អាចគ្រប់គ្រងអំណាចរបស់ខ្លួនបាន អេនណា សម្រេចចិត្តទៅតាមរកបងស្រី។ មិនថា ត្រជាក់យ៉ាងណា ឬត្រូវគ្រោះថ្នាក់យ៉ាងម៉េចក៏ដោយ អេនណា នៅតែអាចទៅដល់វាំងថ្មីរបស់ អែលសា។ ទាំងនេះឆ្លុះបញ្ចាំងថា ជាគ្រួសារនឹងគ្នា ទោះមានការអាក់អន់ចិត្ត ឬបញ្ហាខ្លះជាមួយគ្នាក៏ដោយ តែពួកយើងមិនអាចកាត់ផ្ដាច់គ្នានោះទេ ព្រោះពួកយើងជាសាច់ឈាមតែមួយ ហើយមានតែបងប្អូននេះឯង ដែលជួយជ្រោមជ្រែងគ្នារាល់ឧបសគ្គនានា។
២. រៀនគ្រប់គ្រងចិត្ត
អែលសា ជាមនុស្សស្រីដែលមានថាមពលពិសេសខុសគេតាំងពីក្មេងមក។ នាងមិនអាចគ្រប់ថាមពលខ្លួនបាន ក្រោយធ្វើឲ្យប្អូនស្រីរបស់ខ្លួនរងរបួស។ លុះដល់នាងធំឡើង នៅពេលត្រូវចេញពីបន្ទប់អស់ច្រើនឆ្នាំ នាងនៅតែមិនអាចគ្រប់គ្រងវាបាន ហើយក៏រត់ចេញពីវាំងទៅ។ យ៉ាងណាក្ដីនៅចុងបញ្ចប់ អែលសាអាចបញ្ជារលើថាមពលពិសេសនោះបាន។ មេរៀនប្រាប់យើងថា មនុស្សម្នាក់ៗសុទ្ធតែមានភាពពិសេសរៀងខ្លួន ប៉ុន្តែវាមានសក្ដានុពលល្អឬមិនល្អ អាស្រ័យលើការគ្រប់គ្រងរបស់យើងម្នាក់ៗ។ ទេពកោសល្យអ្វីក៏ដោយអាចមានឥទ្ធិពល លុះណាតែបុគ្គលនោះចេះគ្រប់គ្រងចិត្តខ្លួនឯងជាមុនសិន។
៣. ធ្វើល្អដាក់មនុស្សគ្រប់គ្នា
ដើមឡើយ គ្រីសស្តុប មិនស្គាល់ អេនណាទេ នៅពេលជួបគ្នានៅឯខ្ទមក្នុងព្រៃមួយ។ យ៉ាងណាក្ដី គេនៅតែល្អនឹងនាង និងជួយនាងតាមរកអែលសា។ ដំណើររឿងប្រាប់ថា គ្រីសស្តុប លះបង់ច្រើនទៀតដើម្បីអេនណា និងចុងក្រោយគេក៏ទទួលវិញនូវការតបស្នងដ៏សក្តិសមដោយបានទៅរស់នៅក្នុងវាំងដែរ។
ត្រឡប់មកជីវិតពិតយើងវិញ យើងក៏អាចជួយអ្នកដទៃដែលនៅជុំវិញយើង និងសូម្បីតែមនុស្សពុំធ្លាប់ស្គាល់។ អំពើល្អត្បិតតែមិនត្រូវការតបគុណ តែវានឹងបង្កើតផលផ្លែមកយើងនៅពេលណាមួយ។
៤. ក្ដីស្រឡាញ់ពិតមានសណ្ឋានផ្សេងគ្នា
អែលសាចាកឆ្ងាយពីគេ ក៏ដូចជាបង្កើតផ្ទាំងទឹកកកបិទខ្លួនឯងដើម្បីការពារអេនណាកុំរបួស ព្រោះនាងមិនទាន់អាចបញ្ជារខ្លួនបាន។ រីឯគ្រីស្តុបបានបញ្ជូនអេនណាទៅឲ្យព្រះអង្គម្ចាស់ ហាន់ នាំត្រឡប់ទៅវាំងវិញ ដោយសង្ឃឹមនាងបានសុខ។ ចំពោះ អូឡាហ្វវិញ គេព្រមរលាយខ្លួនដោយបង្កាត់ភ្លើងនៅឡឲ្យអេនណាកម្ដៅ ហើយអេនណាសុខចិត្ត លះបង់ជីវិតដើម្បីការពារអែលសាឲ្យរស់ពេល ហាន់ បម្រុងសម្លាប់បងស្រី។ តួអង្គទាំងនេះជាភស្ដុតាងដែលបញ្ជាក់ថា ក្ដីស្រឡាញ់ដ៏ពិតអាចបង្ហាញតាមរបៀបផ្សេងៗគ្នា។
ដូចគ្នាដែរ យើងអាចបង្ហាញនិងទទួលក្ដីស្រឡាញ់តាមវិធីខុសគ្នា។ ដូច្នេះកុំមានការអាក់អន់ចិត្តព្រោះធ្វើមិនដូចនឹងនរណា ឬមិនពេញចិត្តនឹងអ្វីដែលមនុស្សជាទីស្រឡាញ់ផ្ដល់ឲ្យយើង។
៥. ចេះព្រលែងចោលខ្លះ
នៅក្នុងភាពយន្ត “Frozen” មានចម្រៀងមួយបទដែលជាបទប្រចាំនៃរឿងគឺ “Let it Go” ។ បទនេះច្រៀងឲ្យអែលសា ដោយចង់ឲ្យនាងកុំខ្វល់ពេកពីបញ្ហាដែលកំពុងជួបប្រទះ។ ពិសេសអែលសាជាមនុស្សងាយបាក់ទឹកចិត្ត ព្រោះកើតទុក្ខហួសប្រមាណពីថាមពលពិសេសដែលនាងខ្លួនមិនអាចគ្រប់គ្រង។ បទ “Let it Go” ក៏សម្ដៅមកយើងដែរថា យើងមិនអាចគ្រប់គ្រប់រឿងទាំងឡាយដែលកើតឡើងក្នុងជីវិតទេ។ ហេតុនេះរឿងខ្លះកុំទៅឱបក្រសោបនាំឲ្យហត់ និងបៀមទុកឲ្យវាក្លាយជាជំងឺផ្លូវចិត្ត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifehack
ចុចអាន៖ គិតថា ភាពយន្តរឿង Frozen បានបង្រៀនពីការយកឈ្នះជំងឺផ្លូវចិត្តដែរទេ?
ចុចអាន៖ ត្បិតតែជាតារារ៉េបវ័យក្មេង Lil Nas X ទុកមេរៀនជីវិត ៣ នេះសម្រាប់មហាជនគួរពិចារណា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


