Connect with us

KPT+

ជិត២០ឆ្នាំ ក្មេងស្រីជាប់រហស្សនាម «ស្អាតជាងគេលើលោក» មានសម្រស់ប្រែយ៉ាងណាហើយ?

បានផុស

នៅ

Thylane Blondeau ត្រូវ​បាន​គេ​សរសើរនិងជាប់រហស្សនាមថា «ជា​ក្មេង​ស្រី​ដែល​ស្អាត​បំផុត​ក្នុងពិភព​លោក​» ពេល​នាង​មាន​អាយុ​តែ​៦​ឆ្នាំប៉ុណ្ណោះ។ ទោះបីយ៉ាងណា ក្នុងរយៈពេលជិត ២០ឆ្នាំកន្លងផុតទៅ នាងតូចបានចម្រើនវ័យកាន់តែធំលូតលាស់ធំធាត់ ក្លាយជាមនុស្សស្រី​ពេញ​វ័យ ដែលមានរូបរាងខុសមុន ព្រមទាំងមានជាជីពមួយគួរឲ្យសរសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Thylane Blondeau កើតនៅឆ្នាំ ២០០១ លើទឹកដីនៃប្រទេសបារាំង។ នាងគឺជាកូនស្រីរបស់អតីតកីឡាករបាល់ទាត់ ទាត់ក្របខ័ណ្ឌ Premier League របស់បារាំង គឺលោក Patrick Blondeau ហើយម្តាយគឺជាតារាសម្តែង/ពិធីករទូរទស្សន៍ក៏ជាអ្នកច្នៃម៉ូដបារាំង លោកស្រី Véronika Loubry ។ នាងក៏មានប្អូនប្រុសម្នាក់ទៀត រីឯរូបសម្រស់សង្ហា មិនចាញ់គ្នាប៉ុន្មានឡើយ។

Thylane Blondeau និង ប្អូនប្រុស

នៅអាយុ ៣ ឆ្នាំ នាងតូចសញ្ជាតិបារាំងត្រូវបានគេចាប់អារម្មណ៍ជាអន្តរជាតិ តាំងពីពេលដែលនាងបានបោះជំហានដំបូងនៅលើវិថីដើរម៉ូដដែលបានជ្រើសរើសដោយផ្ទាល់ ដោយអ្នកច្នៃម៉ូដដ៏ល្បីល្បាញលោក Jean Paul Gaultier ដោយសារកាលណោះ នាងមានភាពទាក់ទាញត្រង់កែវភ្នែកពណ៌ខៀវ សក់ពណ៌ទង់ដែងវែង និងបបូរមាត់ស្លេកៗ។ មួយ​ឆ្នាំ​ក្រោយ​មក នាង​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ការ​ដើរ​បង្ហាញ​ម៉ូដជាអាជីព។

មិនយូរប៉ុន្មាន ក្នុងឆ្នាំ ២០០៦ នាងត្រូវបានបោះឆ្នោតជ្រើសរើសជាស្រីស្អាតបំផុតនៅលើពិភពលោក ដោយទស្សនាវដ្តីបារាំង Vogue Enfant ហើយក្រោយមករូបភាពក្មេងស្រីស្អាតរូបនេះ បានសាយភាយពេញបណ្តាញសង្គម ទូទាំងសកលលោក។ មិនតែប៉ុណ្ណោះ Blondeau ក៏ទទួលបានតំណែងជាតារាម៉ូដែលក្មេងបំផុតដែលមិនធ្លាប់មានសម្រាប់ទស្សនាវដ្តី Vogue Paris នៅអាយុ ១០ឆ្នាំ។

លើសពីនេះ រូបសម្រស់កើតនៅក្នុងសម័យកាល Gen Z រូបនេះ មានឱកាសសហការជាមួយម៉ាកសំលៀកបំពាក់ធំៗជាច្រើន ដូចជា Miu Miu, Dolce & Gabbana, L’Oréal Paris, Versace, Ralph Lauren និង Hugo Boss ជាដើម។

ក្នុងឆ្នាំ ២០១៨ នាងត្រូវបានបោះឆ្នោតដោយវេបសាយ TC Candler ដើម្បីឈរនៅលើបញ្ជីមុខមាត់ស្អាតបំផុតទាំង ១០០ នៅលើពិភពលោក។ ទោះបីជាទទួលបានការសរសើរច្រើនក៏ដោយ Blondeau តែងតែបន្ទាបខ្លួន។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអង់គ្លេស The Telegraph នាងបានចែករំលែកថា «រហូតមកដល់សព្វថ្ងៃនេះ មនុស្សនៅតែហៅខ្ញុំថាជាស្រីស្អាតបំផុតក្នុងពិភពលោក។ ខ្ញុំគ្រាន់តែចង់និយាយថា ខ្ញុំមិនមែនដូច្នោះទេ ខ្ញុំគ្រាន់តែជាមនុស្ស ក្មេងស្រីធម្មតាម្នាក់»។

ទោះជាយ៉ាងណាក៏ដោយ មកសម័យកាលកាន់តែទំនើប Blondeau ស្ថិតនៅក្នុងវ័យ២៤ឆ្នាំ នាងលែងរក្សាលក្ខណៈពិសេសពីកុមារភាពទៀតហើយ។ បច្ចុប្បន្ននេះ នាងក្លាយជាមនុស្សមានអាចីពមួយកាន់តែជោគជ័យ ក៏ប៉ុន្តែ​រូបរាង​ដ៏​គួរ​ឲ្យស្រឡាញ់​របស់​នាង​កាល​ពី​មុន​នោះ​ គឺពុំមានទៀតឡើយសម្រាប់អ្នកគាំទ្រលើរូបសម្រស់។

បើក្រឡេកមើលអ្នកលេងអ៊ីនធឺណែតជាច្រើនដែលស្គាល់កញ្ញា Blondeau តាំងពីនៅវ័យកុមារ ពួកគេបានបានបញ្ចេញមតិថា ពេលនេះនាងគឺជាមនុស្សស្រីចាស់ទុំ មានរូបរាងស្អាតស្រឡូន ប៉ុន្តែលែងធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងដូចពីមុនទៀតហើយ។ អ្នកខ្លះថែមទាំងសង្ស័យថា នាងបានវះកាត់កែសម្ផស្ស ធ្វើឲ្យខូចសម្រស់ដើម ជាពិសេសថ្ពាល់ខួច និងបបូរមាត់ក្រាស់។ ក្រៅ​ពី​នេះ មាន​មតិ​ខ្លះ​នៅតែលើកនិយាយ​ថា ការ​សរសើរ​ខ្លាំង​ពេក​ប្រៀប​ដូច​ជា ដាវ​មុខ​ពីរ ដែលបានទុក Blondeau ជាប់គាំងនៅក្នុងអតីតកាល មិនអាចបន្តទៅមុខបានទៀត។

ថ្វីដ្បិតតែមិនលេចធ្លោដូចមុនក៏ដោយ ក៏ Blondeau នៅតែមានអ្នកគាំទ្រច្រើននៅលើបណ្តាញសង្គម។ គណនី Instagram របស់នាង មានអ្នកតាមដានជាង ៦.៩ លាននាក់។ ក្រៅ​ពី​ការ​បង្ហាញ​ម៉ូដ នាងក៏មាន​ហាងលក់​សម្លៀក​បំពាក់​ផ្ទាល់​ខ្លួនឈ្មោះថា Heaven May Clothing ព្រម​ទាំង​ម៉ាក​យីហោ​ថែរក្សា​សម្រស់ និងផលិតផល​សក់​ឈ្មោះ Enalyht ៕

ខាងក្រោមនេះគឺជារូបរាងបច្ចុប្បន្នរបស់ Blondeau

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Rihanna និងតារារ៉ុក A$AP ក្លាយជាគូស្នេហ៍លេចធ្លោជាងគេ ក្នុងកម្មវិធី Met Gala 2025

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា ក្រើន​រម្លឹក​មន្ត្រីព័ត៌មាន រួម​គ្នា​ជា​ធ្លុង​មួយ​តម្កល់​ផល​ប្រយោជន៍ជាតិជាធំ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​រដ្ឋមន្រ្តី ហេង សួរ ៖ សហគ្រាសក្នុងខេត្តព្រះសីហនុកើនឡើងពី៦៩សហគ្រាស ដល់ជិត ៤ពាន់

ព័ត៌មានជាតិ៩ ម៉ោង មុន

និយ័តករ​ធានារ៉ាប់រង​កម្ពុជា ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្ត ស្ដី​ពី​ការ​ធានារ៉ាប់រង ដល់​អ្នក​ពាក់ព័ន្ធ​នៅ​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំ​យក​អាវ​ភ្លៀង​ចែក​ជូន​កងកម្លាំង​ប្រដាប់អាវុធ​ចំណុះ​គណៈបញ្ជាការ​ឯកភាព​សមូរភូមិទិសទី១

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញ លើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ ចូលរួមលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម