ព័ត៌មានជាតិ
ពិព័រណ៍អប្សរាដូនចាស់ នឹងធ្វើឡើងរយៈពេលមួយខែនៅសារមន្ទីរជាតិចាប់ពីថ្ងៃទី១២តុលា
អង្គការមូលនិធិកុមារកម្ពុជា (CCF) សហការជាមួយក្រុមច្នៃប្រឌិត (Feel the Warmth) នឹងរៀបចំការតាំងពិព័រណ៍អប្សរាដូនចាស់ ឬហៅថា Apsara Grannies Exhibition នៅសារមន្ទីរជាតិកម្ពុជា រយៈពេលមួយខែ ចាប់ពីថ្ងៃទី ១២ ខែតុលា រហូតដល់ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ព្រឹត្តិការណ៍នេះ នឹងមានការដាក់តាំងពិព័រណ៍រូបគំនូរដ៏ទាក់ទាញរបស់ជីដូនចាស់ខ្មែរចំនួន ៨រូប ព្រមទាំងបង្ហាញពីការតស៊ូ ភាពធន់ ភាពស្រស់ស្អាត និងកេរដំណែលវប្បធម៌ខ្មែរដែលបានបន្សល់ទុកតាំងពីដូនតា។ ការតាំងពិព័រណ៍នេះ ដើម្បីបង្ហាញពីភាពជោគជ័យនៃគម្រោង Apsara Granny បង្កើតឡើងដោយក្រុមច្នៃប្រឌិត “Feel the Warmth” ដែលជាគំនិតផ្តួចផ្តើមរបស់អ្នកថតរូបរួមមាន Ken Bo, Hao Taing និង Raphael Pech។

គំនិតផ្តួចផ្តើមដ៏កក់ក្តៅនេះ បានផ្តល់ឱកាសដល់ស្ត្រីវ័យចំណាស់ក្នុងការភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយនឹងមរតករបស់ពួកគាត់ដោយការស្លៀកសម្លៀកបំពាក់បុរាណ និងពាក់ម្កុដដ៏ភ្លឺចែងចាំងរបស់អ្នករបាំអប្សរា។

អ្នកចូលរួមនឹងមានឱកាសជួបជាមួយជីដូនចាស់ដែលគ្រងឈុតអប្សរា និងបានស្តាប់រឿងដ៏បំផុសគំនិតរបស់ពួកគាត់។
ជីដូនចាស់ទាំងនោះ បានស៊ូទ្រាំនឹងការលំបាក ភាពក្រីក្រ និងភាពធន់ ដើម្បីការរស់នៅក្រោមឆ្លងកាត់សង្គ្រាម ប៉ុន្តែនៅតែលើកទឹកចិត្តដល់យុវជនជំនាន់ឱ្យចេះថែរក្សាមរតក និងវប្បធម៌ខ្មែរដ៏ផូរផង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


