វប្បធម៌ ជំនឿ
សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ
នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ សារមន្ទីរជាតិកម្ពុជា បានចេញសេចក្តីជូនដំណឹងបង្ហាញពីការសោកស្តាយយ៉ាងចំពោះយុវជនខ្មែរមួយចំនួនដែលបានសម្រុកផ្លោះរបងចូលសារមន្ទីរជាតិអំឡុងពេលអ្នកបង្កើតមាតិកាបរទេសល្បីឈ្មោះ Ishowspeed បានឡាយវីដេអូតាមយូធូបនៅពេលលោកចូលទស្សនានៅក្នុងសារមន្ទីរជាតិកាលពីរសៀលថ្ងៃទី២៣។ នេះបើតាមសំណេរលើទំព័រហ្វេសប៊ុករបស់សារមន្ទីរជាតិកម្ពុជា។

Ishowspeed ដែលត្រូវបានគេស្គាល់ថាជាអ្នកបង្កើតមាតិការបរទេសល្បីឈ្មោះ បានមកកាន់ប្រទេសកម្ពុជាលើកទី២ បន្ទាប់ពីលោកបានមកកាលពីសប្តាហ៍មុនអំឡុងពេលកម្មវិធី Gumball 3000។ នៅរសៀលថ្ងៃទី២៣ នេះ Ishowspeed ក៏បានមកឡាយវីដេអូម្តងទៀតនៅភ្នំពេញ ហើយក៏បានចូលទស្សនាសារមន្ទីរជាតិកម្ពុជាផងដែរ ដោយមានយុវជនខ្មែរជាច្រើនបានស្វាគមន៍ និងរត់តាមលោកអំឡុងពេលឡាយផ្ទាល់។ តាមការកត់សម្គាល់ អំឡុងពេលនោះឃើញថា យុវជនខ្មែរមួយចំនួនដែលទៅជាមួយ Ishowspeed ហាក់ដូចជាបង្ហាញអាកប្បកិរិយាមិនសមរម្យ ដែលធ្វើឱ្យមានភាពរញ៉េរញ៉ៃ និងបាត់បង់មុខមាត់ប្រទេសជាតិផងដែរ។

បើនិយាយពីទង្វើរបស់យុវជនដែលផ្លោះរបងចូលសារមន្ទីរជាតិវិញ នៅក្នុងសេចក្តីជូនដំណឹងរបស់សារមន្ទីរជាតិកម្ពុជា បានសរសេរថា៖ “សកម្មភាពនេះ បានបង្ហាញពីកង្វះខាតនៃការគោរព និងឱ្យតម្លៃទៅលើបេតិកភណ្ឌរបស់ជាតិ។ លើសពីនេះ សកម្មភាពខាងលើ ក៏បានបង្កឱ្យមានការភ័យខ្លាច ការព្រួយបារម្ភពីសុវត្ថិភាព ព្រមទាំងរំខានដល់ភ្ញៀវទេសចរផ្សេងៗដែលកំពុងចូលទស្សនាសារមន្ទីរដូចគ្នា”។
សារមន្ទីរជាតិ ក៏បានអំពាវនាវដល់យុវជនមួយចំនួន និងអ្នកបង្កើតមាតិកាតាមប្រព័ន្ធបណ្តាញសង្គមជាតិ និងអន្តរជាតិនានា មេត្តាពិចារណា និងពង្រឹងឡើងវិញនូវឥរិយាបថគោរពដល់ទីតាំងសក្ការៈបេតិកភណ្ឌនានា ទៅតាមទំនៀមទំលាប់ប្រពៃណីខ្មែរ។
ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋខ្មែរមួយចំនួន បានបង្ហាញការមិនពេញចិត្តចំពោះយុវជនខ្មែរមួយចំនួនដែលបង្កឥរិយាបថមិនសមរម្យ លេងសើចជ្រុលហួសហេតុ ដែលអាចធ្វើឱ្យបាត់បង់មុខមាត់ប្រទេសជាតិ។ ករណីនេះ ក៏ក្លាយជាប្រធានបទមួយ ដែលត្រូវបានលើកយកមកវែកញែកពេញបណ្តាញសង្គមបន្ទាប់ពី Ishowspeed ឡាយវីដេអូចប់ ព្រមទាំងមានការរិះគន់ជាច្រើនលើទង្វើរបស់យុវជនមួយចំនួនអំឡុងពេលនោះដូចគ្នា៕
ដោយ៖ អុន ស្រីមាន




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


