ជីវិតកម្សាន្ដ
មហាជនទទឹងចាំទស្សនាស្នាដៃរឿង «អប្សរាមហាអង្គរ» ខណៈប្រើពេលប្រមាណ ២ឆ្នាំ ទើបតែថតចប់សព្វគ្រប់
ទីបំផុតរឿង “អប្សរាមហាអង្គរ” ត្រូវបានថតចប់សព្វគ្រប់រយៈពេល ២ឆ្នាំ ដោយជោគជ័យជាស្ថាពរ នៅក្នុងខែធ្នូ ឆ្នាំ ២០២៤ នេះ តែងនិពន្ធរឿងដោយលោកគ្រូ ហ្វៃ សំអាង និងលោកគ្រូ យូ សុភា ដឹកនាំសម្ដែងដោយលោគ្រូ ហ្វៃ សំអាង ចូលរួមសម្ដែងដោយ វីរសិល្បករ សិល្បករសិល្បការនីជាច្រើនជំនាន់។ នេះបើតាមការបញ្ជាក់ពីលោក សួន ពិសិដ្ឋ ដែលជាតួអង្គសម្តែងមួយរូបដែរ ក្នុងភាពយន្តបុរាណខ្មែរមួយនេះ។


ភាពយន្តភាគរឿងអប្សរាមហាអង្គរ ជាខ្សែភាពយន្តដែលត្រូវបាននិពន្ធឡើងនៅតាមលំនាំប្រវត្តិសាស្ត្រខ្មែរ នៃអាណាចក្រដ៏សែនរុងរឿងនាចុងសតវត្សទី១២ និង ទី១៣ ខណៈតួសម្តែងដែលតំណាងអង្គក្សត្រ និងតួអង្គផ្សេងៗទៀត សុទ្ធសឹងតែជាតារាសម្តែងល្បីៗ ព្រមទាំងបវរកញ្ញាកម្ពុជាជាច្រើនរូបផងដែរ។
តួយ៉ាង តាមរយៈការបង្ហាញត្រួសៗនៃការផលិតរឿងបុរាណខ្មែរមួយនេះ មហាជនមានការចាប់អារម្មណ៍ខ្លាំង និងមតិជាច្រើន បានចោទសួរទៅកាន់អ្នកដឹកនាំរឿងដែរថា “តើពេលណាចាក់ផ្សាយរឿងនេះ?”។ ពិសេសថ្មីៗនេះ ក្រោយអ្នកនិពន្ធនិងដឹកនាំរឿង បានបង្ហើបប្លង់ចុងក្រោយនៃរឿង ដែលមានវត្តមានតារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា និងលោក ឆឹម សក្កដា បង្ហាញខ្លួននៅទីតាំងសារមន្ទីរជាតិ ធ្វើឱ្យមតិខ្លះទស្សទាយថា នោះអាចជាឈុតឆ្លងភព ឬការនិទានរៀបរាប់សាច់រឿងដើម្បីបិទបញ្ចប់។



យ៉ាងណាមិញ តាមរយៈការបង្ហាញត្រួសៗនៃការផលិតរឿងបុរាណខ្មែរ “អប្សរាមហាអង្គរ” ធ្វើឱ្យមហាជនបានបង្ហាញក្តីសោមន្យចំពោះស្នាដៃមួយនេះខ្លាំង ព្រោះជឿជាក់លើស្នាដៃនិពន្ធនិងដឹកនាំរឿងរបស់លោក ហ្វៃ សំអាងកន្លងមក ខណៈមតិជាច្រើនក៏បានចោទសួរទៅកាន់អ្នកដឹកនាំរឿងដែរថា “តើពេលណាចាក់ផ្សាយរឿងនេះ?”។
បើតាមការបញ្ជាក់ពីប្លង់ចុងក្រោយនៃរឿង តារាចម្រៀងស្រីជួរមុខ ពេជ្រ សោភា ដើរតួជាអ្នកគ្រូក្រមុំចាស់ ឈ្មោះ កញ្ញា ស្រស់ស្រាយ ជាអ្នកបុរាណវិទ្យា ជាដៃការសម្ដែងអត្តចរិតបែបថ្មីដៃគូរបស់គាត់គឺលោក ឆឹម សក្កដា ដើរតួជាលោកគ្រូ សែន សង្ហា (ជាគូវិវាទស្នេហ៍)។ ក្នុងនោះ លោក ពៅ ពិសិដ្ឋ សម្តែងជាតួអង្គឈ្មោះ បុរស; កញ្ញា សុឹម ស្រីនិច សម្តែងតួឈ្មោះ សក្តិសម; លោក លឹម ជាឡាយ សម្ដែងតួឈ្មោះ សក្តិគុណ; កញ្ញាពេជ្រ វត្តីសារ៉ាវុឌ្ឍី សម្តែងតួឈ្មោះ ចន្ទ្រា; ណាក់ ពិសី សម្តែងតួឈ្មោះ កុង្សីយ៍ និង កែវ ឡា សម្តែងតួឈ្មោះ កល្យាណី ។


គួររំលឹកថា រឿងបុរាណខ្មែរ «អប្សរាមហាអង្គរ» ត្រូវបានធ្វើពិធីក្រុងពាលីបើកការថត កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ និងទើបតែបញ្ចប់ប្លង់ចុងក្រោយក្នុងអំឡុងខែធ្នូនេះ។ ដោយឡែកចំពោះពេលវេលានៃការចាក់បញ្ចាំង អ្នកនិពន្ធនិងដឹកនាំសម្តែង ពុំទាន់បញ្ជាក់នៅឡើយទេ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ គ្រឿងតែងនិងឈុតបុរាណដែលតួសម្តែងស្រីត្រូវគ្រង គឺដកស្រង់ចេញពីអប្សរាដែលបានឆ្លាក់នៅលើជញ្ជាំងប្រាសាទខ្មែរ។ តាមរយៈភាពយន្តរឿង អប្សរាមហាអង្គរ ក៏មានរំលេចនូវក្បាច់គុនល្បុក្កតោ របាំអប្សរា ក្នុងឈុតឆាកនៃរឿងនេះផងដែរ៕





-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


