វប្បធម៌ ជំនឿ
ពិព័រណ៍ រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ
សារមន្ទីរជាតិកម្ពុជា នឹងបើកពិព័រណ៍មួយស្តីពី “រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ” រយៈពេល៦ខែ។

តាមរយៈ សេចក្តីជូនដំណឹង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នេះ បានបញ្ជាក់ថា ក្នុងឱកាសព្រះពិធីចំរើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សារមន្ទីរជាតិកម្ពុជា មានកិត្តិយសជម្រាបជូនសារធារណជនមេត្តាជ្រាបថា សារមន្ទីរជាតិកម្ពុជានឹងបើកពិព័រណ៍មួយស្តីពី “រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ” រយៈពេល ៦ខែ ចាប់ពីថ្ងៃអង្គារ ទី១៨ ខែមិថុនា ដល់ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម ៨៨ ព្រះវស្សា យាងចូល ៨៩ ព្រះវស្សា នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នេះ។

ស្ថិតក្នុងព្រះបរមវរោកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លានេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមអភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែល ជានិច្ចកាលតែងតែយកព្រះទ័យទុកដាក់អស់ពីព្រះកាយពល និងព្រះបញ្ញាញាណ បំពេញព្រះរាជសកម្មភាពដ៏វិសេសវិសាលបំផុត ក្នុងវិស័យអប់រំសិក្សាធិការ សង្គហភាព សុខុមាលភាព វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសាសនា ជាពិសេសព្រះរាជកិច្ចដ៏ ឧត្តង្គឧត្តមក្នុងព្រះរាជតួនាទីជា “ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងជាព្រះប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី” ដែលបានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុមនុស្សធម៌ និងការលើកកម្ពស់សិទ្ធិស្ត្រីខ្មែរ ឱ្យកាន់តែប្រសើរឡើង។

ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្ត លើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវ ទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឫទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងបុណ្យ បារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមជួយបីបាច់ថែរក្សាអភិបាល ប្រោះព្រំ ព្រំ ព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយជូន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមបានសម វាយព្រះពុទ្ធពរបួនប្រការតី អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


