ព័ត៌មានជាតិ
ផ្លូវបេតុង ៣ ខ្សែ ក្នុងសង្កាត់ចោមចៅទី ៣ ស្ថាបនារួចរាល់ និងបន្តស្ថាបនា ២ ខ្សែទៀត ដើម្បីពលរដ្ឋងាយស្រួលធ្វើដំណើរ ប្រកបមុខរបរ
ផ្លូវបេតុងចំនួន ៣ ខ្សែ ក្នុងសង្កាត់ចោមចៅទី ៣ ត្រូវបានស្ថាបនារួចរាល់ និងបន្តស្ថាបនា ២ ខ្សែទៀត ដើម្បីប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបមុខរបរ។



លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ បានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ នេះថា ផ្លូវបេតុងចំនួន ៣ ខ្សែ ដែលស្ថិតក្នុងមូលដ្ឋានសង្កាត់ចោមចៅទី ៣ សរុបប្រវែងជាង ៨០០ ម៉ែត្រ ពេលនេះស្ថាបនារួចរាល់ហើយ ដោយទី ១-នៅភូមិជម្ពូវ័ន ១ , ទី ២-ភូមិជម្ពូវ័ន ២ , និងទី ៣-ភូមិព្រៃព្រីងជើង ២ ហើយនេះជាគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ក្នុងឆ្នាំ ២០២៥ និងរង់ចាំឲ្យបេតុងស្ងួតល្អទើបដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។


លោកបន្តថា ក្រោយពីស្ថាបនាផ្លូវបេតុងចំនួន ៣ ខ្សែ ខាងលើរួច នឹងបន្តទៅស្ថាបនាផ្លូវបេតុងឆ្អឹងដែកចំនួន ២ ភូមិទៀត សរុបប្រវែងជាង ៨០០ ម៉ែត្រ គឺ ភូមិអូដឹម និងភូមិព្រៃទា ១ ដែលស្ថិតក្នុងមូលដ្ឋានសង្កាត់ចោមចៅទី ៣ ដូចគ្នា៕
អត្ថបទ ៖ សុខា


-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


