ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ដង្កោ ចុះចាក់ថ្មមិចនៅកំណាត់ផ្លូវបេតុងកែងផ្លូវព្រៃស ជាង ៣០ ម៉ែត្រ ជូនពលរដ្ឋប្រើប្រាស់បណ្ដោះអាសន្ន
អាជ្ញាធរសង្កាត់ដង្កោ ចុះចាក់ថ្មមិចនៅលើកំណាត់ផ្លូវបេតុង កែងផ្លូវព្រៃស ជាង ៣០ ម៉ែត្រ ទុកសម្រាប់ប្រើប្រាស់បណ្ដោះអាសន្ន ក្រោយប្រជាពលរដ្ឋស្នើសុំជួសជុលផ្លូវនេះឡើងវិញ។

កំណាត់ផ្លូវបេតុង កែងផ្លូវព្រៃស ប្រវែងជាង ៣០ ម៉ែត្រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរចុះជួសជុលផ្លូវជង្ហុកសម្រាប់ប្រើប្រាស់ជាបណ្ដោះអាសន្ន។

លោក ជ័យ វីរះ ជាពលរដ្ឋរស់នៅក្បែរតំបន់ខាងលើ បានលើកឡើងថា ផ្លូវនេះបានរងការខូចខាតរយៈពេលយូរឆ្នាំគួរសមដែរហើយ ប៉ុន្តែនៅមានជង្ហុកធំៗ ឬទឹកដក់ ឃើញអាជ្ញាធរយកគ្រឿងចាក់មកឈូស រួចចាក់ថ្មមិច ដើម្បីបំពេញទុកឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ន។

លោកបន្តថា បើគិតចាប់ពីឆ្នាំ ២០២៣ មកដល់ឆ្នាំ ២០២៦ នេះ មានរយៈពេល ៣ ឆ្នាំហើយ ដែលផ្លូវបេតុងខាងលើមានជង្ហុក និងដក់ទឹក បង្កការលំបាកដល់ពលរដ្ឋនៅក្បែរៗ នោះ។ ភាគច្រើន លោកតែងតែឃើញទីតាំងលក់ទឹកកកនៅកែងផ្លូវនោះ បង្ហូរទឹកមកជាប្រចាំតែម្ដង។ ក្នុងនោះ លោកសូមស្នើទៅអាជ្ញាធរជួយរកដំណោះស្រាយលើការជួសជុលកំណាត់ផ្លូវប្រវែងជាង ៣០ ម៉ែត្រ នេះផង ព្រោះជួបការលំបាកយូរឆ្នាំមកហើយ។

លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានលើកឡើងថា សម្រាប់កញ្ចប់ថវិកាអភិវឌ្ឍន៍ភូមិ-ឃុំ-សង្កាត់ ឆ្នាំ ២០២៦ បានប្រើប្រាស់អស់ហើយ គឺគម្រោងនេះ លោកស្រី នឹងលើកស្នើទៅឆ្នាំ ២០២៧។ បច្ចុប្បន្ន លោកស្រី បានចាត់ឲ្យក្រុមការងារជំនាញសង្កាត់យកថ្មមិច ទៅជួសជុលចាក់បំពេញឲ្យប្រើប្រាស់ជាបណ្ដោះអាសន្នសិន។

ចៅសង្កាត់ដង្កោ បន្តថា សម្រាប់ចំណុចផ្លូវមួយខ្សែនេះដែរ កម្លាំងសង្កាត់ នឹងត្រូវស្តារប្រព័ន្ធលូឡើងវិញផងដែរ មុននឹងឈានដល់ដំណើរការជួសជុលផ្លូវរងការខូចខាតនេះ។
លោកស្រី ក៏បានអំពាវនាវ និងណែនាំដល់ម្ចាស់អាជីវកម្មប្រកបរបរលក់ទឹកកកដែលបង្ហូរទឹកមកលើផ្លូវ ត្រូវបញ្ឈប់សកម្មភាពបែបនេះ ដើម្បីជាការចូលរួមសហការជាមួយអាជ្ញាធរក្នុងការជួយសម្រួលបញ្ហាទឹកដក់លើផ្លូវបង្កផលលំបាកដល់ពលរដ្ឋដទៃផ្សេងទៀត៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


