ព័ត៌មានជាតិ
ផ្លូវបេតុងមួយខ្សែតម្លៃជាង១លានដុល្លារ នៅស្រុកវើនសៃ ខេត្តរតនគិរី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ផ្លូវបេតុងអារមេប្រវែងជិត ៤គីឡូម៉ែត្រ តម្លៃជាង ១លានដុល្លារ ស្ថិតនៅនៅឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។ ពិធីសម្ពោធធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនកុះករ។

ក្នុងឱកាសនោះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងថា ការកសាងផ្លូវបេតុងអារមេនេះ គឺជាការចូលរួមដ៏មានតម្លៃពីសប្បុរសជន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការតភ្ជាប់ការដឹកជញ្ជូន កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លោកបន្តថា ផ្លូវថ្មីនេះនឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការប្រកបរបររបស់ប្រជាពលរដ្ឋ ខណៈផ្លូវចាស់ជាផ្លូវដីក្រហម ដែលរងការលំបាកខ្លាំងក្នុងរដូវវស្សា។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវាត់សុវត្ថិភាព មិនបើកបរលើសល្បឿនកំណត់ មិនបើកបរក្នុងស្ថានភាពស្រវឹង និងមិនដឹកជញ្ជូនលើសទម្ងន់កំណត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាគុណភាពផ្លូវឱ្យបានយូរអង្វែង។

លោក សូ វណ្ណធិន អភិបាលស្រុកវើនសៃ បានឱ្យដឹងថា ផ្លូវបេតុងអារមេនេះ មានប្រវែង ៣,៨០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០,២ម៉ែត្រ ចាប់ពីភូមិថ្មី ដល់ភូមិវើនសៃ ឃុំវើនសៃ ស្រុកវើនសៃ។ គម្រោងនេះចំណាយថវិកាសរុប ១,១៤៧,០០០ ដុល្លារអាមេរិក ជាអំណោយពីសប្បុរសជន ក្នុងគម្រោងគាំទ្រហេដ្ឋារចនាសម្ព័ន្ធផ្លូវឃុំ ក្នុងនោះមានលោក វួន សេង សមាជិក ក្រុមប្រឹក្សាស្រុកវើនសៃ ដែលបានយកចិត្តទុកដាក់ផ្តួចផ្តើមគំនិតក្នុងការគៀរគរ រកជំនួយពី សប្បុរសជន គឺលោក ឡ កងម៉េង និងលោកស្រី ធិប ប្រាន្នី ដែលបានផ្តល់ជំនួយជាហិរញ្ញប្បទាន និងជំនួយបច្ចេកទេសតាមសំណូមពរ និងសេចក្តីត្រូវការ ចាំបាច់របស់អាជ្ញាធរស្រុក ដើម្បីចូលរួមចំណែកក្នុងការស្តារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋានឃុំ។

ការសាងសង់ផ្លូវនេះ បានចាប់ផ្តើមនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៦ ក្រោមខ្សែភ្នែក និងទឹកមុខសប្បាយរីករាយពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


