Connect with us

សន្តិសុខសង្គម

ខឹងឪពុក​ម្ដាយខាងប្រុសបំបែក ទិញសាំងដុតផ្ទះ រត់គេចខ្លួនបាន ២ ថ្ងៃ ជាប់ខ្នោះសមត្ថកិច្ច

បានផុស

នៅ

នគរបាល​ខណ្ឌ​សែន​សុខ​ ស្រាវជ្រាវ​ឃាត់ខ្លួន​ស្ត្រីម្នាក់​​ ដែលលួច​ចាក់​សាំងដុត​ផ្ទះ​អតីតសង្សារ​ ព្រោះ​តែ​ខឹង​ឪពុក​ម្ដាយ​បំបែកបំបាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ​ ឡុ​ង ប៉ុ​ច​ អាយុ​ ៤៥ ​ឆ្នាំ​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ក្បាលដំរី​សង្កាត់​កា​កាប​ទី ​១ ខណ្ឌ​ពោធិ៍សែន​ជ័យ ​រាជធានី​ភ្នំពេញ​។

តាម​ប្រភពព័ត៍មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យ​ និង​ ឈ្មោះ​ ឡូ រតនា​ ជា​កូនប្រុស​ម្ចាស់ផ្ទះ បាន​ស្រឡាញ់​គ្នា​ ​ប៉ុន្តែ​បាន​បែកបាក់​គ្នា​ ដោយសារ​ឪពុក​ម្ដាយ​ខាង​ប្រុស​មិន​ពេញចិត្ត​ ​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ដែល​ជា​ជនសង្ស័យ​ខឹង​នឹង​ឪពុក​ម្ដាយ​ និង​សង្សារ​ ក៏​បាន​រៀបចំ​គម្រោង​ការ​យក​សាំង​ទៅ​ដុត​ផ្ទះ​របស់​ជន​រង​គ្រោះ​តែ​ម្ដង​។​

ប្រភពពីនគរបាលបានឲ្យដឹងថា ជនសង្ស័យ​ដែល​យក​សាំង​ដុត​ផ្ទះ​រូប​នោះ ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ក្រាំងធ្នង់​ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​វេលា​យប់​រំលង​អធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី ២៩​ ខែមេសា​ ឆ្នាំ ២០២៦ ​នេះ​ នៅ​តាមផ្លូវ​ក្នុងភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

គួររំលឹកថា កាលពី​វេលា​ម៉ោង ​១ និង​ ១០​ នាទី​យប់​រំលង​អធ្រា​ត្រថ្ងៃ​ទី​ ២៧​ ខែមេសា​ ឆ្នាំ ​២០២៦​ ស្ត្រីជា​ជនសង្ស័យ​ បាន​យក​សាំង​ទៅ​ដុត​ផ្ទះ​របស់​ជន​រង​គ្រោះ​ ដោយសារ​តែ​ខឹង​ម្ចាស់ផ្ទះ​ដែល​ជា​ឪពុក​ម្ដាយ​សង្សារ​របស់​ខ្លួន​បំបែកបំបាក់​ស្នេហា​របស់​ពួក​គេ​។ ចំពោះអគ្គិភ័យ​ឆាបឆេះ​នេះ​ បណ្ដាល​ឲ្យ​ខូចខាត​ធុង​ចម្រោះ​ទឹក​ចំនួន ​១ និង​ខ្សែភ្លើង​មួយ​ចំនួន​​។

ក្រោយកើតហេតុ ជន​រង​គ្រោះ​ បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​ ហើយ​ឃើញ​ស្ត្រី​ដែល​ជា​អតីត​សង្សារ​របស់​កូន​ជា​អ្នក​ដុត​។ ក្នុងនោះ ជន​រង​គ្រោះ ក៏​បានប្តឹងទៅ​សមត្ថកិច្ច​ឈាន​ដល់​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ស្ត្រី​ដែល​ជា​ជនសង្ស័យ​រូប​នោះ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម