Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​បាត់ដំបង ផ្តល់អាហារូបករណ៍១២៧៨០កន្លែង លើ ១១មុខជំនាញ និងប្រាក់ឧបត្ថម្ភ

បានផុស

នៅ

ភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន១២៧៨០កន្លែង លើ ១១មុខជំនាញ សម្រាប់​យុវជន​មក​ពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រម​ទាំង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ក្រោម​កម្មវិធី​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុខជំនាញទាំង១១ នោះ រួមមាន សេវាកម្ម​កុំព្យូទ័រ,ការ​រចនាក្រាហ្វិក​ដោយ​កុំព្យូទ័រ,សេវាកម្ម​បរិក្ខារ​ត្រជាក់ក្នុងគេហដ្ឋាន,សេវាកម្មរដ្ឋបាល,សេវាកម្មសម្អាងកាយ,សេវាកម្មកាត់សក់បុរស,សេវាកម្មភេសជ្ជៈ និងម្ហូបអាហារ,ការកែច្នៃបន្លែ និងផ្លែឈើ,ការចិញ្ចឹមសត្វ,ការថែទាំ និងចិញ្ចឹមត្រីប្រា និងបសុសត្វ។

ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០៨៦ ៨៧៩ ២៩២/០៩៣ ៦២៣ ៦៣៦/០៩៧ ៥០៦ ៤៣៤៣/០៨៥ ៨២៨ ៧៨២ ឬ អញ្ជើញមកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅផ្លូវលេខ១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខាងជើងអនុវិទ្យាល័យសោហឺ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម