ព័ត៌មានជាតិ
កម្ពុជានិងប្រទេសហត្ថលេខីនឹងចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ស្ដីពីគ្រឿងញៀន
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានប្រតិភូបានជម្រាបជូនមុនចាកចេញពីកម្ពុជាថា តបតាមការអញ្ជើញគណៈកម្មាធិការកណ្តាលត្រួតពិនិត្យគ្រឿងញៀន មីយ៉ាន់ម៉ា (CCDAC) កម្ពុជាបានចាត់បញ្ជូនមន្ត្រីជាន់ខ្ពស់កម្ពុជាចំនួន១៣រូប ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈ កម្មាធិការមន្ត្រីជាន់ខ្ពស់នៃប្រទេសហត្ថលេខី នៃអនុស្សរណៈយោគយល់គ្នា ស្តីពីបញ្ហាគ្រឿងញៀននៅក្នុងមហា អនុតំបន់ទន្លេមេគង្គ (MOU) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងYangon នៃសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបន្តថា កិច្ចប្រជុំលើកនេះ គឺរៀបចំឡើងដើម្បីពិនិត្យលើវឌ្ឍនភាពការងារសំខាន់ដែលបានសម្រេចក្នុងកិច្ចប្រជុំកាលពីឆ្នាំ២០២៤ កន្លងទៅនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ មានដូចជា ៖ ១. ស្ថានភាពគ្រឿងញៀននៅក្នុងតំបន់ ក្នុងពេលបច្ចុប្បន្ន ២.ការអនុវត្តផែនការសកម្មភាព អនុតំបន់ XII

៣.លទ្ធផលកិច្ចប្រជុំ លើកទី៦៨ របស់គណៈកម្មាធិការគ្រឿងញៀនអង្គការសហប្រជាជាតិ ៤.ការអនុវត្តផែនការសកម្មភាព នៃក្រុមការងារទាំងបីដែលបានបង្កើត កន្លងមក គឺ ក្រុមការងារ អប់រំបង្ការ ក្រុមការងារត្រួតពិនិត្យសារធាតុគីមីផ្សំ និងក្រុមការងារវិភាគនិងកោសល្យវិច្ច័យគ្រឿងញៀន
៥.ការពិនិត្យ ពិភាក្សា និងស្នើសុំការអនុម័តលើ ផែនការសកម្មភាពអនុតំបន់ ១៣ (SAP XIII) និង ៦.ទិសដៅ និងកិច្ចការសហការបន្ត ។

ថ្លែងក្នុងនាម លោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ចំនួន៦ ដែលបានចាត់តំណាងដើម្បីចូលរួមជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចូលរួមកិច្ចប្រជុំលើកនេះ ហើយមន្ត្រីទាំងអស់នឹងចាកចេញពីកម្ពុជានៅល្ងាចថ្ងៃទី១៥ ខែតុលា ហើយត្រឡប់មកវិញនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


