ព័ត៌មានជាតិ
អាជ្ញាធរគ្រឿងញៀននិងក្រសួងអធិការកិច្ច ផ្សព្វផ្សាយច្បាប់ និងជំរុញការប្រើប្រាស់ App NoDrug
ព្រៃវែង ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអធិការកិច្ច និងរដ្ឋបាលខេត្តព្រៃវែងរួមគ្នាផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងជំរុញប្រើប្រាស់ App NoDrug ដល់មន្រ្តីរាជការ កងកម្លាំង អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្សនៅស្រុកកញ្រ្ចៀច ខេត្តព្រៃវែង។

ទាំងលោក សុទ្ធ សោភ័ណ អភិបាលស្រុក និងលោកជំទាវ សេង ទៀង អភិបាលរងខេត្តព្រៃវែង សុទ្ធតែបានថ្លែងដោយបានលើកឡើងពីការរីកចម្រើន សន្តិសុខ សណ្តាប់ធ្នាប់ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពពិសេសបញ្ហាគ្រឿងញៀន។

ក្នុងនាមលោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានថ្លែងអំណរគុណដល់ក្រសួងក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននាំមកនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋហើយលោកបានចែករំលែកនូវចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនក៏ដូចជាការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមប្រព័ន្ធបច្ចេកវិទ្យា App NoDrug ។

ក្នុងនាមលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងឱកាសនោះដែរ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ចបានថ្លែង ឱ្យបានលើកឡើងពីសារៈសំខាន់នៃការផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀននិងបានសំណូមពរឱ្យបន្តអនុវត្តច្បាប់និងផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមគោរពច្បាប់គ្រប់គ្នាដើម្បីសុខសុវត្ថិភាព គ្មានហិង្សា និងការរីកចម្រើនរបស់ប្រទេសជាតិ៕









-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


