ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖ ព្រឹត្តិការណ៍ប្រកួតវោហាកោសល្យបានផ្ដល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក
ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ព្រឹត្តិការណ៍ «ប្រកួតវោហាកោសល្យ» បានផ្ដល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន, App NoDrug , និងបារីអេឡិចត្រូនិក ដល់យុវជន ជាពិសេសនិស្សិតដែលជាទំពាំងស្នងឬស្សី។

លោកបានលើកឡើងបែបនេះ នៅក្នុងកម្មវិធីប្រកួតវោហាកោសល្យរបស់និស្សិតនៃ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០២៦ ដែលមានអ្នកចូលរួមជាង២០០នាក់។

ក្នុងឱកាសនោះ លោក លឹម តុងហួត បានថ្លែងកោតសសើរដល់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអ្នកពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការរៀបចំការប្រកួតឱ្យទទួលបានជោគជ័យហើយនិស្សិតទាំងអស់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍ពីការប្រើប្រាស់App NoDrug និងបារីអេឡិចត្រូនិក។ លោកមានប្រសាសន៍ថា៖«ពួកគាត់អាចជាសកម្មជនថ្មីចូលរួមជួយដល់ការងារផ្សព្វផ្សាយ អប់រំ ” ខ្ញុំនិងអ្នក មិត្តខ្ញុំនិងមិត្តអ្នក មិនប្រើគ្រឿងញៀន សហគមន៍យើងនឹងមានសុវត្ថិភាព»។

ចំណែកលោក ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានថ្លែងកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសនិស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដែលបានខិតខំប្រកបដោយមនសិកាស្នេហាជាតិ ស្រឡាញ់សង្គម ជួយសង្គម តាមរយ:ការចូលរួមយ៉ាងស្រួចស្រាល សហការគ្នា សាមគ្គីគ្នា ធ្វើការជាក្រុមនិងចូលរួមឆ្លើយតបនៅប្រធានបទចំនួន៣។
ប្រធានបទទាំងនោះរួមមាន ១.តួនាទីយុវជនក្នុងការងារយុទ្ធប្រឆាំងគ្រឿងញៀន ២.អត្ថប្រយោជន៍ App NoDrug និង ៣.ផលវិបាកនៃបារីអេឡិចត្រូនិច។ ការប្រកួតវោហាកោសល្យនេះ ក្រុមនីមួយៗបានធ្វើបទបង្ហាញយ៉ាងផុសផុល ពាក់ព័ន្ធគ្រោះថ្នាក់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិក នៅក្នុងសង្គម។


ក្នុងឱកាសនោះដែរ លោក ឡោ រស្មី លើកទឹកចិត្តដល់អ្នកចូលរួមឱ្យយកចំណេះដឹងដែលទទួលបាននេះទៅផ្សព្វផ្សាយបន្តបន្ថែមទៀតដើម្បីរួមគ្នាកសាងបាននូវសហគមន៍មួយមានសុវត្ថិភាពពីគ្រឿងញៀន មានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


