Connect with us

ព័ត៌មានជាតិ

អតីតនិពន្ធនាយកកាសែតកម្ពុជាថ្មី លោក ខៀវ ណាវី  ទទួលមរណភាពក្នុងជន្មាយុ៦៥ឆ្នាំ

បានផុស

នៅ

ទីប្រឹក្សាក្រសួងព័ត៌មាន  លោក ខៀវ ណាវី និងអតីតនិពន្ធនាយកកាសែតកម្ពុជាថ្មី បានទទួលមរណភាព ដោយរោគាពាធ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះ នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងជន្មាយុ៦៥ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សពរបស់លោក ខៀវ ណាវី  អ្នកកាសែតជើងចាស់ ត្រូវបានដឹកយកទៅតម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅលំនៅដ្ឋានរបស់លោក ស្ថិតក្នុងភូមិក្រាំងក្រូច ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះបើតាមដំណឹងពីក្រុមគ្រួសារលោកផ្ទាល់។

នេះគឺជាដំណឹងដ៏ក្រៀមក្រំមួយសម្រាប់អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ចំពោះការបាត់បង់អតីតសហការីជាង៤ទសវត្ស។ ចំណែកអ្នកកាសែតជើងចាស់មួយរូបទៀត និងអ្នកគ្រូបង្រៀនផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធ ក៏បានសម្ដែងការសោកសង្រេង និងរម្លឹកអំពីអនុស្សាវរីយ៍ក្នុងគ្រាធ្លាប់បំពេញការងារជាមួយគ្នា ក៏ដូចជាបួងសួងឱ្យវិញ្ញាក្ខន្ធរបស់លោក ខៀវ ណាវី បានទៅកាន់សុគតិភព។

អ្នកកាសែតជើងចាស់ ខៀវ ណាវី ដែលធ្លាប់បម្រើការងារនៅស្ថាប័នកាសែតជាច្រើនដូចជាកាសែតកម្ពុជា, កាសែតប្រជាជន, អតីតកាសែតកម្ពុជាថ្មី និងបានបោះពុម្ពសៀវភៅកំណាព្យដែលមាន​ចំណងជើងថា «កម្រងផ្កា ហុងដាសេតសង់» ក្នុងឆ្នាំ២០២១  ត្រូវបានគេកត់សម្គាល់ដោយ​ចាត់ទុកជាតួអង្គមួយរូបដែលសកម្មក្នុងការចូលរួមអភិវឌ្ឍន៍ក៏ដូចជាលើកកម្ពស់​វិស័យ​សារព័ត៌មាននៅកម្ពុជា៕

ដោយ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម