ព័ត៌មានជាតិ
អភិបាលខណ្ឌ ៧ មករា ចុះពិនិត្យមើលបច្ចេកទេសសុវត្ថិភាព មុនវាយកម្ទេច អគារអង្គរមានជ័យ
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា ដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលបច្ចេកទេសរុំព័ទ្ធសំណាញ់សុវត្ថិភាព ដើម្បីធ្វើការវាយកម្ទេចអគារអង្គរមានជ័យទាំងមូល បញ្ចៀសការខ្ទាតកម្ទេចថ្ម ឬក៏ប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរ។


ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ នេះ លោកអភិបាលខណ្ឌ ៧ មករា បានចុះពិនិត្យបរិវេណ នៃអតីត«សណ្ឋាគារអង្គរមានជ័យ» ដែលមានទីតាំងស្ថិតនៅកែងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ភូមិ ១ សង្កាត់មនោរម្យ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។


លោក សុខ ស៊ីធារ៉ា អគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ពីផលប៉ះពាល់ជាមួយអាជ្ញាធរមូលដ្ឋាន ឲ្យ ដឹងថា ទីតាំងបរិវេណអគារអង្គរមានជ័យទាំងមូលនេះ ស្ថិតក្នុងស្ថានភាពពុកផុយ ដោយនៅផ្នែកមួយចំនួន គឺ គ្រាន់តែយកដៃប៉ះក៏ធ្លាក់មកដែរ។


លោកបានបញ្ជាក់បន្ថែមថា ចំពោះដំណើរការ នៃការវាយអគារទាំងមូលនេះ មន្ត្រីជំនាញ ត្រូវធ្វើតាមបច្ចេកទេសស្តង់ដារ ដោយធ្វើការរុំព័ទ្ធសំណាញ់សុវត្ថិភាពជាមុន ដើម្បីបញ្ចៀសការធ្លាក់កម្ទេចថ្មមកលើប្រជាពលរដ្ឋដែលធ្វើដំណើរ។ មួយវិញទៀត នៅពេលកំពុងតែធ្វើការវាយ មន្ត្រីជំនាញ នឹងប្រើប្រាស់បំពង់ទុយោទឹកបាញ់ស្រោចទៅលើបរិវេណ នៃកន្លែងដែលធ្វើការវាយ ដើម្បីកុំឲ្យមានការហុយមកលើអ្នកដំណើរតាមផ្លូវផងដែរ។


លោក ថេង សុថុល បញ្ជាក់ដែរថា ម្ចាស់ក្រុមហ៊ុនទទួលម៉ៅការវាយរំលំអគារអតីត«សណ្ឋាគារអង្គរមានជ័យ» ដែលចាស់ទ្រុឌទ្រោមខ្លាំង ត្រូវធានាសុវត្ថិភាពជាចម្បង ធ្វើឲ្យមានលក្ខណៈបច្ចេកទេស ជៀសវាងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជិតទីតាំងការដ្ឋាន ជាពិសេសនោះអ្នកធ្វើដំណើរឆ្លងកាត់តំបន់នេះតែម្ដង។


លោកអភិបាលខណ្ឌ ៧ មករា ក៏បានសូមអធ្យាស្រ័យដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ ដែលទទួលផលរំខានខ្លះ ឬកកស្ទះចរាចរណ៍ ជាដើម ប៉ុន្តែយ៉ាងណា ក៏មន្ត្រីជំនាញពាក់ព័ន្ធជួយសម្រួលបានល្អប្រសើរក្នុងអំឡុងការដ្ឋានកំពុងដំណើររហូតដល់បញ្ចប់៕
អត្ថបទ ៖ ម៉េង
វីដេអូ អភិបាលខណ្ឌ ៧ មករា ចុះពិនិត្យមើលបច្ចេកទេសសុវត្ថិភាពមុនវាយកម្ទេចអគារអង្គរមានជ័យ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


