ព័ត៌មានជាតិ
គ្រឿងចក្រកាយដីភ្នំនៅស្រុកស្វាយចេក រត់គេចពីអ្នកកាសែតសាកសួរ ក្រោយមានការរាយការណ៍ពីពលរដ្ឋក្នុងមូលដ្ឋាន
គ្រឿងចក្រជាច្រើនគ្រឿងបានធ្វើសកម្មភាពកាយដីភ្នំបាក់កីលក់ជាប្រយោជន៍បុគ្គលក្នុងមូលដ្ឋានភូមិស្វាយស ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ខណៈដែលអ្នកសារព័ត៌មានចុះទៅយកព័ត៌មានដោយផ្ទាល់កាលពីនៅព្រឹកថ្ងៃទី ២១ ខែតុលា ២០២៥ នេះ ស្រាប់តែគ្រឿងចក្រដែលនៅទីនោះបានបើកគេចពីទីតាំងកាយដីជើងភ្នំដោយពុំដឹងមូលហេតុ បង្កឲ្យមានការសង្ស័យពីអ្នកសារព័ត៌មានថា ការកាយដីភ្នំនោះជាអំពើខុសច្បាប់។
សកម្មភាពដែលអ្នកសារព័ត៌មានចុះទៅឡាយខាងលើគឺបន្ទាប់ពីកាលពីម្សិលមិញថ្ងៃទី ២០ ខែតុលា ២០២៥ មានប្រជាពលរដ្ឋនៅមូលដ្ឋាននៃភូមិស្វាយសបានថតបង្ហោះ និងប្រាប់មកអ្នកសារព័ត៌មានពីសកម្មភាពនៃគ្រឿងចក្រជាច្រើន បានធ្វើសកម្មភាពច្រើនខែមកហើយ ក្នុងការកាយយកអាចម៍ដីពីជើងភ្នំបាក់កីរហូតស្ទើរដល់កំពូលភ្នំដែលមានប្រាសាទមួយនៅខាងលើផងដែរ។

តាមភាពជាក់ស្តែង និងការផ្តល់ព័ត៌មានពីពលរដ្ឋ ការកាយដីជើងភ្នំនេះគឺមានឡានបែនប្រភេទធំៗជាច្រើនគ្រឿងឈរចាំដឹកពីការកាយដីពីអេស្កាប្រមាណចំនួនបីគ្រឿង លុះពេលអ្នកព័ត៌មានចុះយកព័ត៌មានជាក់ស្តែងស្រាប់តែបើករត់គេចពីការសួរនាំរបស់អ្នកសារព័ត៌មាន។
ពលរដ្ឋនិយាយថា ការកាយដីភ្នំបាក់កីនេះវាបានធ្វើឲ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំង ដោយខូចសោភ័ណភាពភ្នំដែលជាសម្បត្តិធម្មជាតិ នាំឲ្យមានការបាក់ដី មានរណ្តៅបង្កគ្រោះថ្នាក់ដល់មនុស្សសត្វ។


បើតាមការឲ្យដឹងពីលោកផេង ប៉ោត មេឃុំផ្គាំបានអោយដឹងនៅព្រឹកថ្ងៃទី ២១នេះថា ចំពោះការកាយដីភ្នំនេះមានរយះពេលច្រើនខែមកហើយ។ ជាមួយគ្នានោះលោកបានទាក់ទង់សួរនាំរកឯកសារពីខាងក្រុមកាយដីដែរ តៃគេប្រាប់មកថាគេមានឯកសារអស់ហើយតែមិនបានឲ្យលោកដឹងឡើយ។
ក្រោយមកលោកបានរាយការណ៍ទៅអភិបាលស្រុក ហើយខាងស្រុកថាចាំចុះមកពិនិត្យរហូតដល់ពេលនេះមិនទាន់ឃើញចុះមកទេ។
លោកបានបន្តថា តាមការពិនិត្យជាក់ស្តែងមានក្រុមហ៊ុនបីបានធ្វើសកម្មភាពកាយដីដោយគេថាកាយយកធ្វើផ្លូវជាតិលេខ ៥ តែក៍មានការលក់ក្រៅខ្លាំងដែរដែលធ្វើអោយប្រជាពលរដ្ឋក្នុងមូលដ្ឋានមិនពេញចិត្ត ព្រោះសកម្មភាពកាយដីនេះមិនបានប្រយោជន៍ឬក៍អភិវឌ្ឍន៍អ្វីដល់ភូមិឃុំទេ។
ជុំវិញការកាយដីនេះ អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោក លឿម សុភ័ក្រ អភិបាលស្រុកស្វាយចេកបានទេតាមរយះប្រព័ន្ធតេឡេក្រាមដោយលោកចូលមើលហើយមិនឆ្លើយតប៕
អត្ថបទ៖ អពៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


