Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាចុះបោះបង្គោលព្រំទីតាំងបុរាណដ្ឋានគោកគ្រឹះ និងត្រពាំងឈូក

បានផុស

នៅ

ខេត្តសៀមរាប៖ ក្រុមការងារបច្ចេកទេសទី៣នៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី និងម្ចាស់ដីជាប់ព្រំបុរាណដ្ឋានបានចុះបោះបង្គោលព្រំទីតាំងបុរាណដ្ឋានចំនួនពីរទីតាំងដោយជោគជ័យគឺ បុរាណដ្ឋានទួលគោកគ្រឹះ និងបុរាណដ្ឋានត្រពាំងឈូក ដែលមានទីតាំងស្ថិតនៅភូមិប្រិយ៍ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការបោះបង្គោលព្រំការពារបុរាណដ្ឋានទាំងនេះ គឺដើម្បីជាប្រយោជន៍ក្នុងការកំណត់ព្រំដីបុរាណដ្ឋានត្រូវការពារឱ្យបានត្រឹមត្រូវ ជៀសវាងការកាន់កាប់ដីបុរាណដ្ឋានដោយខុសច្បាប់ពីសំណាក់ឈ្មួញទិញលក់ដីធ្លី និងដើម្បីបង្ហាញប្រាប់ដល់ប្រជាពលរដ្ឋក៏ដូចសាធារណជនទូទៅឱ្យងាយស្រួលកត់សម្គាល់ទីតាំងបុរាណដ្ឋានដែលរួមមាន៖ តួប្រាសាទ ស្រះទឹក និងរចនាសម្ពន្ធនៃសំណង់បុរាណដ្ឋាន កុំឱ្យមានការរំលោភបំពានគ្រប់រូបភាព និងដើម្បីងាយស្រួលរៀបចំបុរាណដ្ឋានទាំងនេះឱ្យបានល្អប្រសើរឡើងវិញ។ 

គួរបញ្ជាក់ទៀតថា សកម្មភាពចុះបោះបង្គោលព្រំទីតាំងបុរាណដ្ឋាននេះ ក្រុមការងារនឹងបន្តធ្វើជាបន្តបន្ទាប់ទៀតនៅទីតាំងផ្សេងៗទៀតតាមផែនការដែលបានកំណត់។

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម