ព័ត៌មានជាតិ
កម្ពុជាសម្ដែងក្ដីបារម្ភចំពោះភាគីថៃដែលចង់ផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព
ក្រសួងការបរទេសកម្ពុជា បានសម្ដែងការព្រួយបារម្ភចំពោះបំណងរបស់ភាគីថៃ ដែលចង់ផ្អាកការអនុវត្តនូវសេចក្ដីថ្លែងការណ៍រួមរវាងប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃ ដែលជាកិច្ចព្រមព្រៀងសន្តិភាពតាមបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។

ក្ដីបារម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ពេលនេះ បានសម្ដែងឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានដកស្រង់សំដីរបស់ថ្នាក់ដឹកនាំថៃ ដែលបង្ហាញថា ប្រទេសថៃបានផ្អាកការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខាដោយមានវត្តមានរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ាន ធ្វើជាសាក្សី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ថា រាជរដ្ឋាភិបាលកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះដំណឹងទាំងនេះ។ ខណៈក្រសួងការបរទេសកម្ពុជាក៏ច្រានចោលនូវការចោទប្រកាន់ជាថ្មីម្ដងទៀតរបស់ថៃថា កម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែន បន្ទាប់ព្រឹត្តិការណ៍ផ្ទុះមីននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យទាហានថៃ២នាក់រងរបួសនៅព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ភ្នំទ្រព្យ ស្ថិតជិតប្រាសាទព្រះវិហារ របស់កម្ពុជា។
ការណ៍នេះហើយ ដែលត្រូវបានភាគីថៃលើកឡើងថា ជាមូលហេតុនៃការផ្អាកអនុវត្តនូវសេចក្តីថ្លែងការណ៍រួមខាងលើ រួមទាំងការលុបចោលគម្រោងដោះលែងទាហានកម្ពុជា១៨រូប ពីការឃុំឃាំងនៅប្រទេសថៃ ដែលភាគីថៃបានប្រកាសថា នឹងអនុវត្តនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រសួងការបរទេសកម្ពុជាបានអះអាងពីការដឹងឮយ៉ាងសុះសាយនូវការពិត ថា ចម្ការមីនភាគច្រើនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបន្សល់ទុកពីជំនាន់សង្គ្រាមស៊ីវិលកម្ពុជា រយៈជិត៣០ឆ្នាំ ក្នុងទសវត្សរ៍១៩៧០ និង១៩៨០ មិនទាន់ត្រូវបានបោសសម្អាតនៅឡើយ ដោយសារតែភូមិសាស្ត្រលំបាក និងស្ថានភាពមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែន។
សេចក្ដីថ្លែងការណ៍ក្រសួងការបរទេស អះអាងដូច្នេះថា៖ «ក្នុងនាមជាប្រទេសដែលបានគាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស កម្ពុជាមិនដែលបានប្រើប្រាស់ ហើយក៏នឹងមិនប្រើប្រាស់មីនថ្មីឡើយ»។
ជាថ្មីម្ដងទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍ក្រសួងការបរទេស បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាអនុវត្តសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចុះហត្ថលេខាជាមួយនឹងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


