ព័ត៌មានជាតិ
មេធាវី សុក សំអឿន ថាថៃមិនអស់ចិត្តនឹងបរាជ័យទើបចង់បន្តសង្គ្រាម
មេធាវី សុក សំអឿន បានបង្ហាញការយល់ឃើញចំពោះការបន្តរករឿងរបស់ថៃលើកម្ពុជាបើទោះបីមានកិច្ចព្រមព្រៀងសន្តិភាពក្ដី ក៏ព្រោះប្រទេសនេះមិនអស់ចិត្តក្រោយប្រយុទ្ធគ្នា៥ថ្ងៃជាមួយកម្ពុជា។ ការមិនអស់ចិត្តនោះគឺថាក្រោយការប៉ះទង្គិចប្រដាប់អាវុធនោះគឺថៃជាអ្នកខាតបង់ច្រើន។

លោកមេធាវី សុក សំអឿន បានសរសេរលើហ្វេសបុកផេករបស់លោកថា ជាធម្មតានៅពេលមានសង្គ្រាមជាមួយគ្នា ពេលប្រទេសទាំងពីរបញ្ឈប់សង្គ្រាមហើយចាប់ផ្ដើមចរចារកសន្តិភាពនោះ ភាគីដែលបានដីច្រើនអាចចាត់ទុកថាជាអ្នកមានប្រៀបលើគូរបដិបក្ខ ហើយវាមិនខុសពីករណីកម្ពុជា និងថៃនោះទេ។ លោកយល់ថាមូលហេតុដែលថៃនៅតែបន្តរករឿងចង់ធ្វើសង្គ្រាមជាមួយកម្ពុជានោះព្រោះថៃជាអ្នកខាតច្រើនជាងកម្ពុជាក្នុងការប្រយុទ្ធកន្លងទៅនោះ។
លោកសរសេរថា៖ «មុនសង្គ្រាម ៥ថ្ងៃ ថៃអាចចេញចូល ចែកការគ្រប់គ្រងលើតំបន់ប្រាសាទទាំងបួនបាន តែពេលចប់សង្គ្រាម ថៃបានបាត់បង់សិទ្ធិគ្រប់គ្រងទាំងនោះអស់ដូចនេះគឺថៃចាញ់។ ដូចនេះ ថៃមិនអស់ចិត្តនោះទេ ព្រោះហេតុអ្វីបានជាបញ្ចប់សង្គ្រាមក្នុងស្ថានភាពចាញ់ប្រៀបបែបនេះ។ នេះជា មូលហេតុដែលសៀមមិនអស់ចិត្ត ចេះតែចង់បន្តសង្គ្រាមតទៅទៀត»។
លោកបន្ថែមថាមហិច្ឆតារបស់ថៃនឹងមិនបញ្ចប់នោះទេបើមិនមានការគាបសង្កត់ពីមហាអំណាចលើប្រទេសនេះ ខណៈលោកជំរុញដល់កម្ពុជាត្រូវត្រៀមខ្លួនចំពោះការវាយប្រហាររបស់ថៃលើកម្ពុជាផងដែរ។

ប្រទេសថៃបានផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាកាលពីថ្ងៃទី១០ ខែវិច្ឆិកា បន្ទាប់ពីបានចោទកម្ពុជាថាបានដាក់មីនថ្មីបណ្ដាលឱ្យទាហានខ្លួនបួននាក់រងរបួសនៅតំបន់ជិតប្រាសាទព្រះវិហារកម្ពុជា ខណៈកម្ពុជាឆ្លើយតបថាមិនមានការដាក់មីនថ្មីនោះទេ ហើយសុំឱ្យទាហានថៃកុំដើរចូលចម្ការមីនតទៅទៀត។
នៅថ្ងៃទី១២ ក្រោយពីប្រទេសនេះផ្អាកកិច្ចព្រមព្រៀងសន្ដិភាពជាមួយកម្ពុជា ទាហានថៃបានបើកការបាញ់រះមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ និង៣នាក់រងរបួស។ កម្ពុជាបានថ្កោលទោសចំពោះសកម្មភាពនេះ និងទាមទារឱ្យថៃទទួលខុសត្រូវផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


