ព័ត៌មានជាតិ
បង្ហាញអត្តសញ្ញាណអាជីវករ១៨រូបវិជ្ជមានកូវីដ១៩នៅផ្សារចាស់ និងណែនាំឱ្យបុគ្គលិក អាជីវករក្នុងផ្សារទៅធ្វើតេស្តចៀសវាងការរងពិន័យ
អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែមេសា បានចេញសេចក្តីណែនាំមួយ បង្ហាញអត្តសញ្ញាណអាជីវករក្នុងផ្សារចាស់ចំនួន១៨រូប មានវិជ្ជមានជំងឺកូវីដ១៩ និងណែនាំឱ្យ អាជីវករ សន្តិសុខបុគ្គលិក-កម្មករបម្រើការងារដែលពាក់ព័ន្ធនៅក្នុងផ្សារទៅធ្វើតេស្តយកសំណាកចៀសវាងរងការពិន័យទៅធ្វើតេស្តចៀសវាងការរងពិន័យ និងការទទួលខុសត្រូវចំពោះមុខច្បាប់។

សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ លើកឡើងថា “ដើម្បីចៀសវាងរងការពិន័យអន្តរការ និងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន សូមបងប្អូន អាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ដែលបានចេញ-ចូលផ្សារចាស់ គិតចាប់ពីថ្ងៃទី ២៦ ខែមីនា ដែលមិនទាន់បានទៅយកសំណាក ត្រូវរួសរាន់ទៅទៅយកសំណាកតេស្តរកមេរោគកូវីដ១៩ ជាបន្ទាន់ នៅក្នុងបរិវេណវិទ្យាល័យបាក់ទូក និងវិទ្យាល័យបឹងត្របែក ព្រមទាំងអនុវត្តវិធានការចត្តាឡីស័កឱ្យបានត្រឹមត្រូវរយៈពេល១៤ថ្ងៃ“៕
ពិស្តារ៖



-
ចរាចរណ៍៧ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក