ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យទប់ស្កាត់ការនាំចូលទុរេនគីមី និងផ្អាកការនាំចូលសាច់គោសិន ព្រោះជំងឺឆ្លង
សម្ដេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឱ្យទប់ស្កាត់ការនាំចូលទុរេនគីមី និងផ្អាកការនាំចូលសាច់គោបណ្ដោះអាសន្នសិន ដោយសារតែជំងឺឆ្លង។ មូលហេតុដែលសម្ដេចសម្រេបបែបនេះ ដើម្បីការពារសុខភាពសាធារណៈ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដូច្នេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះ។

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រី ចេញដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្រង់សម្ដីសម្ដេចធិបតី ចេញផ្សាយដូច្នេះ៖«សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ ចំពោះការនាំចូលចំណីអាហារដែលមានជាតិគីមី ពិសេសធុរេន និងសាច់គោ ដែលត្រូវបានផ្អាកការនាំចូលជា បណ្តោះអាសន្នដោយសារជំងឺឆ្លង។ ចំណាត់ការនេះ គឺដើម្បីការពារសុខភាពប្រជាពលរដ្ឋ»។

បទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជុំវិញករណីទុរេនផ្ទុកសារធាតុគីមី ដាក់ចេញស្របពេលដែលផ្លែទុរេន របស់ប្រទេសជិតខាង ត្រូវបានអ្នកជំនាញចិន រកឃើញថា ផ្ទុកសារធាតុគីមីម្យ៉ាង ដែលអាចបង្កជាជំងឺមហារីក ដែលការណ៍ពលរដ្ឋកម្ពុជា បង្ហាញក្ដីព្រួយបារម្ភថា ទុរេនរបស់ប្រទេសវៀតណាម និងថៃ មិនអាចនាំចូលទីផ្សារចិនបាន ហើយហៀរហូរចូលមកកម្ពុជា តាមរយៈការនាំចូលរបស់ឈ្មួញខិលខូច។

ចំណែកបទបញ្ជាពាក់ព័ន្ធនឹងការហាមឃាត់មិនឱ្យនាំចូលសាច់គោ គឺបន្ទាប់ពីប្រទសថៃ ផ្ទុះករណីជំងឺអង់ត្រាក់ (ពិសធ្យូង) កើតនៅលើសត្វគោ ដែលជំងឺនេះ អាចឆ្លងទៅកាន់អ្នកបរិភោគ ហើយបណ្ដាលឱ្យមនុស្សស្លាប់បាន។
ក្រៅពីនេះ នៅក្នុងកិច្ចប្រជុំដដែល សម្តេចធិបតី បានណែនាំ ឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ជាពិសេស ការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដើម្បីបង្កាគ្រោះថ្នាក់ដែលបណ្តាលឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋនៅលើដងផ្លូវ។
សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ ដែលខិតខំអនុវត្តបានល្អនូវ គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ទោះយ៉ាងណា សម្តេច បានណែនាំឱ្យបន្តការងារនេះដូចភ្លៀង រលឹមដើម្បីលុបបំបាត់បញ្ហាចោរកម្ម គ្រឿងញៀន និងក្មេងទំនើង ដើម្បីរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


