សន្តិសុខសង្គម
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
នៅវេលាម៉ោង ៧ និង ១៥ នាទីព្រឹក ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ នេះ កម្មករ-កម្មការិនីរោងចក្រគល័រស្តារ (កាត់ដេរសម្ភារៈផ្ទះបាយ និងសម្ភារៈការិយាល័យ) បានធ្វើការតវ៉ានៅខាងមុខរោងចក្រ ស្ថិតនៅផ្លូវ ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដោយសំណូមពរទាមទារចំនួន ៥ ចំណុច។

ហេតុការណ៍តវ៉ានៅខាងមុខរោងចក្រនេះ ដោយសារតែថៅកែរោងចក្រគល័រស្តារ បានផ្លាស់ប្ដូរពីទីតាំងចាស់ទៅទីតាំងថ្មីនៅខេត្តតាកែវវិញ និងមិនទាន់បានបើកប្រាក់ខែចុងក្រោយ ធ្វើឲ្យកម្មករ-កម្មការិនីប្រមាណ ២៥០ នាក់ នាំគ្នាបិទផ្លូវតវ៉ាទាមទារឲ្យមានដំណោះស្រាយជូនពួកគាត់។

ក្នុងការបិទផ្លូវតវ៉ាខាងលើនេះដែរ ក្រុមកម្មករ-កម្មការិនី បានសំណូមពរទាមទារចំនួន ៥ ចំណុច រួមមាន ៖ ទី១/សូមឲ្យរោងចក្រគិតប្រាក់ខែចុងក្រោយ។ ទី២/សូមឲ្យរោងចក្រគិតប្រាក់បំណាច់ឆ្នាំនៅសល់។ ទី៣/សូមឲ្យរោងចក្រគិតប្រាក់អតីតភាពដែលមាន។ ទី៤/សូមរោងចក្រគិតប្រាក់ការជូនដំណឹង(រោងចក្របានជូនដំណឹងហើយ) និងទី៥/សូមឲ្យរោងចក្រគិតប្រាក់សងជំងឺចិត្ត(កិច្ចសន្យាការងារ។

ជាមួយគ្នានេះ ដោយមានការសម្របសម្រួលពីក្រសួងការងារ បានឯកភាពគ្នាបានចំនួន ៤ ចំណុច នៅសល់តែ ១ ចំណុចចុងក្រោយ ខាងរោងចក្រ និងខាងតំណាងកម្មករ-កម្មការិនី សូមលើកយកទៅពិភាក្សាបន្តនៅពេលខាងមុខ។

បើតាម លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមម៉ោង ៩ និង ៣០ នាទី ថ្ងៃដដែល កម្មករ នៃរោងចក្រ គល័រស្តារ ប្រមាណ ១០០ នាក់ ក្នុងចំណោម ៥០០ នាក់ បានបើកផ្លូវវិញហើយ។ ក្រសួង កំពុងបន្តដោះស្រាយយ៉ាងយកចិត្តទុកដាក់ និងធានាអត្ថប្រយោជន៍ជូនកម្មករស្របតាមច្បាប់កំណត់។
គួរជម្រាបថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះដោះស្រាយម្តងរួចហើយ លើបញ្ហាខាងលើនេះ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ ម្សិលមិញ។ ចំពោះបញ្ហានេះដែរ ដោយសារតែ កម្មករ-កម្មការិនី បារម្ភ ព្រោះតែរោងចក្រគល័រស្តារ គ្រោងនឹងផ្លាស់ប្ដូរទីតាំងរបស់ខ្លួន ពីទីតាំងបច្ចុប្បន្ន ទៅទីតាំងនៅខេត្តតាកែវវិញ។
ករណីនេះ ក្រសួង ក៏បានចុះទៅដោះស្រាយ និងឯកភាពគ្នាចំនួន ២ ចំណុចធំៗ គឺ ប្រសិនបើ កម្មករ-កម្មការិនី ដែលមកពីខេត្តតាកែវ ចង់ទៅធ្វើការនៅទីតាំងថ្មី ក្រុមហ៊ុន ទទួលយកដដែល។ បន្ថែមនេះ បើមានកម្មករ-កម្មការិនី មិនអាចទៅធ្វើការនៅទីតាំងថ្មីបាន ក្រុមហ៊ុន នឹងទូទាត់តាមច្បាប់៕
អត្ថបទ ៖ សុខា




-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ


