ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
បន្ទាប់ពីនាវាចម្បាំងកូរ៉េខាងជើងបានលិចចំថ្ងៃសម្ពោធកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែឧសភាឆ្នាំ២០២៥ ស្រាប់តែមានការបញ្ចេញរូបភាពផ្កាយរណបមួយដែលបង្ហាញពី ទីក្រុងព្យុងយ៉ាង យកតង់ទៅគ្របនាវានោះដើម្បីបិទបាំង។

តាមការចុះផ្សាយរបស់ Daily Mail, ក្នុងរូបភាពផ្កាយរណបនោះ តង់ពណ៌ខៀវ ត្រូវបានគេឃើញនៅឯកំពង់ផែក្រុង Chongjin ជាកន្លែងនាវាចម្បាំងទើបសម្ពោធថ្មី បានលិចនៅចំពោះមុខលោក គីម ជុងអ៊ុន ព្រោះដាក់ចុះខុសបច្ចេកទេស។
សារព័ត៌មានរដ្ឋកូរ៉េខាងជើងផ្សាយថា នាវាទម្ងន់ ៥ ០០០តោនមួយគ្រឿងនេះ មានបំពាក់ជាមួយប្រព័ន្ធអាវុធទំនើបរួមទាំងមីស៊ីល Ballistic និង Cruise ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ ហើយនឹងដាក់ឲ្យធ្វើបេសកកម្មនៅឆ្នាំក្រោយ។

ជុំវិញកំហុសបណ្តាលឲ្យនាវាចម្បាំងលិច លោក គីម បានហៅហេតុការណ៍នេះ ថាជា «ឧទ្ទវហេតុធ្ងន់ធ្ងរបំផុត» និងជាអំពើឧក្រិដ្ឋកម្មដែលមិនត្រូវបណ្តោយឲ្យកើតមាន និងមិនអាចអត់ឱនឲ្យបានឡើយ ដោយសារតែការធ្វេសប្រហែសនិងភាពមិនទទួលខុសត្រូវ។
ស្របពេលជាមួយគ្នានោះដែរ លោកគីម បានចេញបញ្ជាដាច់ណត្តិ ធ្វើយ៉ាងណា ត្រូវស្រង់និងជួសជុលនាវានេះឲ្យស្អាតវិញ ឲ្យបានមុខកិច្ចប្រជុំគណបក្សដ៏សំខាន់នៅខែមិថុនាខាងមុខនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាវាចម្បាំងកូរ៉េខាងជើង លិចនៅថ្ងៃសម្ពោធ ចំពោះមុខលោក គីម ជុងអ៊ុន តែម្តង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


